ការសម្ពោធ ដាក់អោយប្រើប្រាស់ស្ថានីយ សាករថយន្ត CAM EV នៅផ្លូវជាតិលេខ6A ក្អមមាស ខេត្តកំពង់ធំ បង្ហាញពីនិន្នាការរថយន្តអគ្គិសនីកំពុងកើនឡើងនៅកម្ពុជា ។

ក្អមមាស៖ ពិធីសម្ពោធ ដាក់អោយប្រើប្រាស់ស្ថានីយសាករថយន្តអគ្គិសនីលំដាប់ស្តង់ដាររបស់ CAM EV ត្រូវបានរៀបចំឡើងនៅផ្លូវជាតិលេខ៦A ដោយមានការចូលរួមពីតំណាងក្រុមហ៊ុន អាជីវករ និងអ្នកប្រើប្រាស់រថយន្តអគ្គិសនីជាសមាជិក EV Club CAMBODIA ។ ព្រឹត្តិការណ៍នេះមានការជួបជុំចែករំលែកបទពិសោធ៌នៃការប្រើប្រាស់រថយន្តអគ្គិសនី និងបង្ហាញពីបច្ចេកវិទ្យាថ្មីៗរបស់ CAM EV ដែលអាចឆ្លើយតបទៅនឹងតម្រូវការនាពេលបច្ចុប្បន្ន។

ក្នុងពិធីនេះ អ្នកចូលរួមមានឱកាសស្វែងយល់បន្ថែមអំពីលក្ខណៈពិសេស បច្ចេកវិទ្យា ការប្រើប្រាស់ថាមពល និងអត្ថប្រយោជន៍នៃការប្រើប្រាស់រថយន្តអគ្គិសនី EV។

តំណាងក្រុមហ៊ុនបានលើកឡើងថា បង្កើតស្ថានីយខ្នាតធំកំរិតស្តង់ដារ នៅផ្លូវជាតិលេខ6A គឺជាផ្នែកមួយនៃការពង្រីកទីផ្សារ និងផ្តល់ជម្រើសថ្មីដល់ប្រជាពលរដ្ឋដែលចាប់អារម្មណ៍លើការប្រើប្រាស់យានយន្តអគ្គិសនី។

ការកើនឡើងនៃការចាប់អារម្មណ៍លើរថយន្តអគ្គិសនីនៅកម្ពុជា ក៏បានបង្ហាញពីការផ្លាស់ប្តូរនិន្នាការរបស់អ្នកប្រើប្រាស់ ដែលកំពុងស្វែងរកជម្រើសធ្វើដំណើរដែលមានបច្ចេកវិទ្យាទំនើប និងអាចកាត់បន្ថយការពឹងផ្អែកលើឥន្ធនៈ។

ដាក់ការសម្ភោធអោយប្រើប្រាស់ CAM EV ក្អមមាស ត្រូវបានរំពឹងថា នឹងជួយបង្កើនការយល់ដឹងរបស់ប្រជាពលរដ្ឋអំពីយានយន្តអគ្គិសនី និងរួមចំណែកជំរុញការប្រើប្រាស់យានយន្តប្រភេទនេះកាន់តែទូលំទូលាយនៅកម្ពុជា។