ភ្នំពេញធ្វើជាម្ចាស់ផ្ទះរៀបចំវដ្តវិទ្យាសាស្ត្រហ្វ្រង់កូហ្វូនអាស៊ី-ប៉ាស៊ីហ្វិក លើកទី១ ក្រោមប្រធានបទ «វិទ្យាសាស្ត្រ និងហ្វ្រង់កូហ្វូនី ដើម្បីសន្តិភាព និងស្ថិរភាពប្រកបដោយចីរភាព»
វដ្តវិទ្យាសាស្ត្រហ្វ្រង់កូហ្វូនអាស៊ី-ប៉ាស៊ីហ្វិក (CSFAP) លើកទី១ ប្រព្រឹត្តទៅពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា រាជធានីភ្នំពេញ ដោយក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយទីភ្នាក់ងារឧត្តមសិក្សាប្រើប្រាស់ភាសាបារាំង (AUF)។
ព្រឹត្តិការណ៍នេះស្ថិតក្រោមព្រះរាជូបត្ថម្ភដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួមពីថ្នាក់ដឹកនាំគ្រឹះស្ថានឧត្តមសិក្សា និងស្ថាប័នស្រាវជ្រាវ អ្នកស្រាវជ្រាវ ព្រមទាំងដៃគូសហប្រតិបត្តិការ មកពី២៧ប្រទេស និងដែនដី។
ព្រឹត្តិការណ៍រយៈពេលបីថ្ងៃនេះ ជាវេទិកាផ្លាស់ប្តូរយោបល់ និងបទពិសោធន៍ ស្តីពីបញ្ហាប្រឈមនៃឧត្តមសិក្សា ការស្រាវជ្រាវ និងវិទ្យាសាស្ត្រហ្វ្រង់កូហ្វូនីនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងរួមចំណែកដល់សន្តិភាព និងស្ថិរភាពប្រកបដោយចីរភាព៕


