លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញដឹកនាំប្រតិភូ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ចូលរួមក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧២ នៃទិវាបុណ្យឯករាជ្យជាតិ(៩ វិច្ឆិកា ១៩៥៣ – ៩ វិច្ឆិកា ២០២៦)និងទិវាកំណើតកងយោធពលខេមរភូមិន្ទ ដែលប្រារព្ធធ្វើឡើងនៅឯវិមានឯករាជ្យខេត្តកំពង់ស្ពឺ
កំពង់ស្ពឺ៖ នាព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំប្រតិភូ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ចូលរួមក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧២ នៃទិវាបុណ្យឯករាជ្យជាតិ(៩ វិច្ឆិកា ១៩៥៣ – ៩ វិច្ឆិកា ២០២៦)និងទិវាកំណើតកងយោធពលខេមរភូមិន្ទ ដែលប្រារព្ធធ្វើឡើងនៅឯវិមានឯករាជ្យខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាពរបស់ លោកឧត្តមសេនីយ៍ទោ មុំ សាម៉ាឌី មេបញ្ជាការរងយោធភូមិភាគទី៣ ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត និងលោកបណ្ឌិត តូច ប៉ូលីវ៉ា អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ស្ពឺ។ក្នុងពិធីនេះដែរ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និងមន្ត្រីរាជការជាច្រើនរូបផងដែរ។
ការរៀបចំពិធីដ៏មានអត្ថន័យនេះឡើង គឺក្នុងគោលបំណងសំខាន់ៗពីរ៖ រំឭកដល់ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ នៃការទទួលបានឯករាជ្យដ៏ពេញលេញពីអាណានិគមបារាំង ក្រោមព្រះរាជកិច្ចដឹកនាំដ៏ថ្លៃថ្លាបំផុតរបស់ ព្រះករុណា ព្រះបាទសម្ដេចព្រះនរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» ព្រះបិតាឯករាជ្យជាតិ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ។ -ឧទ្ទិសកុសល និងរំឭកគុណបំណាច់ដ៏ធំធេង របស់កងយោធពលខេមរភូមិន្ទ ដែលបានលះបង់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងហ៊ានពលីសាច់ស្រស់ឈាមស្រស់ ដើម្បីបុព្វហេតុការពារបូរណភាពទឹកដី សុខសន្តិភាព និងការពារប្រជាជនកម្ពុជាគ្រប់កាលៈទេសៈ៕


