លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានអញ្ជើញដឹកនាំក្រុមការងារកងរាជអាវុធហត្ថ​ខេត្តកំពង់ស្ពឺ បន្ត​ចុះ​ពិនិត្យ​មើលសកម្មភាពចាក់ប្លង់សេជាន់ទី២​នៃអគារសេនាធិការថ្មី​ និងត្រួតពិនិត្យការចងដែកត្រៀមចាក់ប្លង់សេជាន់ផ្ទាល់ដី​​​ អគារស្នាក់នៅ ព្រមទាំងត្រៀមរៀបចំសាងសង់កញ្ជុះទទួលភ្ញៀវរួមនឹងពិនិត្យការសាងសង់​រូប​សំណាក​លោកតាស័ក្កប្រាំ

កំពង់ស្ពឺ៖ដោយ​ទទួល​បានការ​អនុញ្ញាតនិងមានការចង្អុលបង្ហាញពី​ ឯកឧត្ដម​​​​​ នាយ​ឧត្ដម​សេនីយ៍​ សៅ​​​​​​ សុខា​​ អគ្គ​មេបញ្ជាការ​រង​​​ កងយោធពល​ខេមរ ភូមិន្ទនិងជា​មេបញ្ជាការ​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​​​​ នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោម​ការ​យកចិត្ត​ទុកដាក់ខ្ពស់បំផុតរបស់លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​ បានអញ្ជើញដឹកនាំក្រុមការងារកងរាជអាវុធហត្ថ​ខេត្តកំពង់ស្ពឺ បន្ត​ចុះ​ពិនិត្យ​មើលសកម្មភាពចាក់ប្លង់សេជាន់ទី២​នៃអគារសេនាធិការថ្មី​ និងត្រួតពិនិត្យការចងដែកត្រៀមចាក់ប្លង់សេជាន់ផ្ទាល់ដី​​​ អគារស្នាក់នៅ ព្រមទាំងត្រៀមរៀបចំសាងសង់កញ្ជុះទទួលភ្ញៀវ រួមនឹងពិនិត្យការសាងសង់​រូប​សំណាក​លោកតាស័ក្កប្រាំផងដែរ។

ការចុះមកត្រួតពិនិត្យនាពេលនេះ គឺក្នុងគោលបំណងដើម្បីត្រួតពិនិត្យលក្ខណៈបច្ចេកទេស និងតាមដានវឌ្ឍនភាពការងារ ក៏ដូចជាផែនការសាងសង់នៃគម្រោងទាំងមូល។ ជាថ្មីម្តងទៀត លោកឧត្តមសេនីយ​ត្រី ម៉េ​ង​ ស្រ៊ុន​​​​ មេបញ្ជាការ​​​ កងរាជអាវុធហត្ថខេត្ត​កំពង់ស្ពឺ​ បានណែនាំក្រុមការងារ យកចិត្តទុកដាក់ក្នុងការអនុវត្តការងារឱ្យមានគុណភាពខ្ពស់ មានផែនការការងារឱ្យបានច្បាស់លាស់ ត្រឹមត្រូវទៅតាមទំហំការងារ និងផែនការដែលបានកំណត់។អគារថ្មីនេះនឹងផ្តល់ភាពងាយស្រួលបំផុតសម្រាប់ការហ្វឹកហ្វឺន ការបណ្តុះបណ្តាលសមត្ថភាព និងការធ្វើការងារជាក្រុម។ដោយទីតាំងថ្មីមានផ្ទៃក្រឡាធំទូលាយ មិនចង្អៀត ងាយស្រួលរៀបចំកម្មវិធីផ្សេងៗ​ បរិយាកាសអំណោយផល ជម្រុញការបង្កើតថ្មី និងការរៀនសូត្រ​ ទីតាំងអគាររឹងមាំ សុវត្ថិភាព និងមានផាសុកភាពខ្ពស់​​។

បន្ទាប់ពីបានពិនិត្យពិភាក្សា និងវាយតម្លៃខ្ពស់លើកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងាររួចមក​ លោកឧត្តម​សេនីយ៍ត្រី ម៉េង ស្រ៊ុន បានផ្តល់ការណែនាំ និងជម្រុញបន្ថែមដល់ក្រុមហ៊ុនសាងសង់ និងក្រុមវិស្វករនូវចំណុចសំខាន់ៗ​ដូចជាធានាគុណភាពសំណង់៖ត្រូវយកចិត្តទុកដាក់ខ្ពស់លើបទដ្ឋានបច្ចេកទេស គ្រឿងបង្គុំ និងសម្ភារៈសំណង់ មិនត្រូវកាត់បន្ថយស្តង់ដារនោះឡើយ ដើម្បីធានាបាននូវភាពរឹងមាំ និងសុវត្ថិភាពយូរអង្វែង។គោរពតាមកាលវិភាគ៖ត្រូវពន្លឿនការងារដែលនៅសេសសល់ឱ្យបានទាន់ពេលវេលា ឬមុនកាលកំណត់ ដើម្បីដាក់ឱ្យដំណើរការប្រើប្រាស់ជាប្រយោជន៍ក្នុងអង្គភាព និងសុវត្ថិភាពការងារ៖ត្រូវពង្រឹងវិធានការសុវត្ថិភាព និងការពារគ្រោះថ្នាក់ការងារជូនដល់កម្មករ និងបុគ្គលិកសាងសង់ទាំងអស់នៅការដ្ឋានផ្ទាល់។

ក្នុងនោះដែរ សម្រាប់ការសាងសង់រូបសំណាក់ លោកតាសក្តិ៥ គឺជាការរំលឹកគុណដល់វីរភាពមេទ័ពកំពូលម្នាក់ក្នុងប្រវត្តិសាស្ត្រខ្មែរនាសម័យលង្វែក។លោកគឺជាបុគ្គលមានបារមី និងជាបង្អែកស្មារតីយ៉ាងសំខាន់តាមជំនឿបែបបូរាណខ្មែរ។រូបសំណាក់ លោកតាសក្តិ៥ បានសង់បែរទៅទិសខាងកើតមានភាពស្ងប់ស្ងាត់ ជ្រះស្រឡះ និងមានខ្យល់អាកាសបរិសុទ្ធ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការទៅបន់ស្រន់ និងសក្ការបូជាផងដែរ៕