លោក Trump ចុះហត្ថលេខាលើសេចក្តីប្រកាសមួយដើម្បីទប់ស្កាត់ការផ្លាស់ប្តូរការិយាល័យ Oval Office និងបន្ទប់នានានៅគណៈរដ្ឋមន្ត្រី បន្ទាប់ពីបរាជ័យលើការបោះឆ្នោតពាក់កណ្តាលអាណត្តិ

កាលពីថ្ងៃព្រហស្បតិ៍នេះលោកប្រធានាធិបតី Donald Trump បានចុះហត្ថលេខាលើសេចក្តីប្រកាសមួយដែលលោកធ្លាប់បាននិយាយនឹងទប់ស្កាត់ការផ្លាស់ប្តូរនាពេលអនាគតចំពោះការិយាល័យ Oval Office និងបន្ទប់គណៈរដ្ឋមន្ត្រី ខណៈដែលលោកបានរចនាពួកវាឡើងវិញ។ លោក Trump បានប្រាប់អ្នកយកព័ត៌មាននៅក្នុងការិយាល័យ Oval ថា “យើងកំពុងធ្វើឱ្យវាក្លាយជាវិមានជាតិ ហើយវានឹងមិនត្រូវបានអនុញ្ញាតឱ្យប៉ះពាល់ដោយនរណាម្នាក់ឡើយ”។ ការចុះហត្ថលេខាលើសេចក្តីប្រកាសរបស់លោក Trump បានកើតឡើងពីរថ្ងៃបន្ទាប់ពីអ្នកបោះឆ្នោតដែលមិនពេញចិត្តនឹងគោលនយោបាយសេដ្ឋកិច្ចរបស់លោក បានបណ្តេញសមាជិកគណបក្សសាធារណរដ្ឋរាប់សិបនាក់ចេញពីតំណែង ដោយប្រគល់ការគ្រប់គ្រងសភាទៅឱ្យគណបក្សប្រជាធិបតេយ្យវិញ។ វាក៏ជាថ្ងៃទីបីហើយដែរក្នុងសប្តាហ៍នេះ ដែលប្រធានាធិបតី និងជាអ្នកមានទ្រព្យសម្បត្តិហូរហៀរ បានថ្លែងសុន្ទរកថាផ្តោតលើគម្រោងដ៏គួរឱ្យចាប់អារម្មណ៍របស់លោកនៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី រួមទាំងសាលរាំដ៏ប្រណីត និងអាងហែលទឹកកំសាន្តដែលមានឈ្មោះថា Lincoln Memorial Reflecting Pool។ ចាប់តាំងពីវិលត្រឡប់ទៅកាន់សេតវិមានវិញ លោក Trump បានត្រួតពិនិត្យការផ្លាស់ប្តូរការរចនាជាច្រើនចំពោះបន្ទប់ផ្សេងៗ រួមទាំងការិយាល័យ Oval ផងដែរ ជាទីកន្លែងដែលលោកបានបំពេញការងារនៅចន្លោះជញ្ជាំងជាមួយនឹងរូបគំនូរនានា មានច្បាប់ចម្លងនៃសេចក្តីប្រកាសឯករាជ្យ និងជួងមាសសម្រាប់បន្លឺសំឡេងសំខាន់ជាច្រើនដងផងដែរ៕

សម្រួលអត្ថបទ៖ សុផារិន្ទ