ស្វាគមន៍វិនិយោគិនអឺរ៉ុប៖ ឯកឧត្តម ម៉ាង ស៉ីណេត ជំរុញកិច្ចសហប្រតិបត្តិការណ៍ពាណិជ្ជកម្ម និងបង្ហាញពីឱកាសវិនិយោគក្នុងខេត្តព្រះសីហនុ ក្នុងជំនួបការងារជាមួយទីភ្នាក់ងារ

ទីក្រុង Warsaw-សាធារណរដ្ឋប៉ូឡូញ៖ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្ដម ម៉ាង ស៉ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំគណៈប្រតិភូខេត្តព្រះសីហនុ ចូលរួមកិច្ចប្រជុំពិភាក្សាការងារជាមួយទីភ្នាក់ងារវិនិយោគ និងពាណិជ្ជកម្មប៉ូឡូញ (PAIH) ក្នុងគោលបំណងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការផ្នែកវិនិយោគ និងពាណិជ្ជកម្មទ្វេភាគី។

ក្នុងជំនួបដ៏មានសារៈសំខាន់នេះ ឯកឧត្តមអភិបាលខេត្ត បានធ្វើការបង្ហាញយ៉ាងលម្អិតអំពីសក្តានុពលសេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធ និងឱកាសវិនិយោគដ៏សម្បូរបែបរបស់ខេត្តព្រះសីហនុ។ ឯកឧត្តម ក៏បានគូសបញ្ជាក់ពីការយកចិត្តទុកដាក់ និងការត្រៀមលក្ខណៈសម្បត្តិរួចជាស្រេចរបស់រដ្ឋបាលខេត្ត ក្នុងការស្វាគមន៍ និងផ្តល់ការគាំទ្រដល់វិនិយោគិនប៉ូឡូញ ដែលមានបំណងមកបណ្តាក់ទុនធ្វើអាជីវកម្មនៅខេត្តព្រះសីហនុ ដើម្បីរួមចំណែកយ៉ាងសកម្មដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចមូលដ្ឋាន ក៏ដូចជាការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចកម្ពុជា-ប៉ូឡូញ ឱ្យកាន់តែស៊ីជម្រៅថែមទៀត៕

 

អត្ថបទ៖ ម៉ារ៉ាឌី

រូបភាព៖ រដ្ឋបាលខេត្តព្រះសីហនុ