គណ:កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ រួមជាមួយក្រសួងកិច្ចការនារី សហការជាមួយដៃគូអន្តរជាតិ ចែកកញ្ចប់សម្ភារចាំបាច់ចំនួន៣,៣១៨កញ្ចប់ជូនស្ត្រីនិងក្មេងស្រីរងគ្រោះ។

ខេត្តបន្ទាយមានជ័យ៖ នាព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.) រួមនឹងក្រសួងកិច្ចការនារី បានសហការជាមួយមូលនិធិប្រជាជនសហប្រជាជាតិ (UNFPA) ឯកឧត្តមឯកគ្គរាជទូតជប៉ុនប្រចាំកម្ពុជា និងអង្គការចិត្តសង្គមអន្តរវប្បធម៌ (TPO) បានរៀបចំ «ពិធីជូនកញ្ចប់សម្ភារប្រើប្រាស់ចាំបាច់សម្រាប់ស្ត្រី និងក្មេងស្រី» (Dignity Kits) ចំនួន៣,៣១៨កញ្ចប់ស្នើរ៣ពាន់៣រយ១៤គ្រួសារ ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយសារផលប៉ះពាល់នៃសង្គ្រាម និងគ្រោះមហន្តរាយ ។

ពិធីនេះត្រូវបានរៀបចំឡើងនៅភូមិរង់ចាំឃុំស្ករក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាព លោកជំទាវកិត្តិបណ្ឌិត អ៉ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី, ឯកឧត្តម អ៊ុក ឃ្នួច អនុប្រធាន គ.ជ.គ.ម. តំណាងឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ គ.ជ.គ.ម. ដោយមានការចូលរួមពី ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ, ឯកឧត្តម ISHIZUKI Hideo ឯកអគ្គរាជទូតជប៉ុន, លោកស្រី Sandra Bernklau តំណាង UNFPA និងលោកស្រី តាំង សុភាព នាយិការងអង្គការ TPO។

ឯកឧត្តម អ៊ុំ រាត្រី ក្នុងនាមអាជ្ញាធរខេត្ត សូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅថ្នាក់ដឹកនាំ ស្ថាប័នក្រសួងពាក់ព័ន្ធ និងគណ:កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយនិងពិសេសម្ចាស់ជំនួយដៃគូអភិវឌ្ឍន៏នានា តែងតែយកចិត្តទុកដាក់បំផុតលើការរស់និងជួយស្បៀង សម្ភារះបន្តបន្ទាប់ដល់ប្រជាពលរដ្ឋនៃភូមិរង់ចាំនេះ។ជាក់ស្តែងក្នុងឪកាសនេះប្រជាពលរដ្ឋមួយី្រួសារទទួលបានឃិតក្នុង១កញ្ចប់មាន៖ ១.ក្រមា, ២.សារុង, ៣.សាប៊ូបោកខោអាវ, ៤.សាប៊ូដុសខ្លួន, ៥.សំឡីអនាម័យ, ៦.ថ្នាំដុសធ្មេញ, ៧.ពិល, ៨.សៀវភៅណែនាំរបៀបប្រើប្រាស់សម្ភារ, និង ៩.កាបូបដែលមិនប៉ះពាល់បរិស្ថាន។

គូសបញ្ជាក់ថាអង្គការ UNFPA, រដ្ឋាភិបាលជប៉ុន និងអង្គការចិត្តសង្គមអន្តរវប្បធម៌ (TPO) បានដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រទាំងផ្នែកបច្ចេកទេស សម្ភារៈ និងថវិកា ជាពិសេសក្នុងវិស័យសុខភាពផ្លូវភេទ និងបន្តពូជ សុខភាពមាតានិងទារក ការឆ្លើយតបនឹងអំពើហិង្សាទាក់ទងនឹងយេនឌ័រ (GBV) ព្រមទាំងការងារឆ្លើយតបក្នុងគ្រាអាសន្ន។

ជាពិសេសជាងនេះទៅទៀត ការគាំទ្រផ្នែក ការស្តារស្មារតី និងសុខភាពផ្លូវចិត្ត (Mental Health Support) របស់អង្គការ UNFPA និង TPO គឺមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ស្ត្រី និងក្មេងស្រីដែលរងគ្រោះ។ ការបន្តគាំទ្រពីដៃគូអភិវឌ្ឍន៍ទាំងអស់ មិនត្រឹមតែជាជំនួយសង្គ្រោះបន្ទាន់ប៉ុណ្ណោះទេ ប៉ុន្តែវាជាការរួមចំណែកដោយផ្ទាល់ដល់ យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់សមភាពយេនឌ័រ ការពង្រឹងភាពអង់អាចរបស់ស្ត្រី និងការកសាងភាពធន់នឹងការប្រែប្រួលអាកាសធាតុ និងគ្រោះមហន្តរាយ។

រាជរដ្ឋាភិបាលនឹងបន្តលើកម្ពស់សមភាពយេនឌ័រតាមរយៈ៖1. ការបង្កើនការវិនិយោគលើសមភាពយេនឌ័រ។2. ការបង្កើនភាពអង់អាចដល់ស្ត្រី និងក្មេងស្រី នៅក្នុងវិស័យសេដ្ឋកិច្ច អប់រំ និងសុខាភិបាល។

3. ការកាត់បន្ថយភាពងាយរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ និងការលើកកម្ពស់ទំនាក់ទំនងអន្តរជំនាន់។

ឯកឧត្តម ISHIZUKI Hideo ឯកអគ្គរាជទូតជប៉ុន, បានគាំទ្រផ្នែក ការស្តារស្មារតី និងសុខភាពផ្លូវចិត្ត (Mental Health Support) របស់អង្គការ UNFPA និង TPO គឺមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ស្ត្រី និងក្មេងស្រីដែលរងគ្រោះ។

គណៈ:កម្មាធិការជាតិគ្រប់គ្រងគ្រោះ ដោយលោកជំទាវ ខាវ ដាង អគ្គលេខារង ក្នុងនាមតំណាងថ្នាក់ដឹកនាំ គ.ជ.គ.ម.បានរំលេចថាក្នុងបរិបទដែលកម្ពុជាជួបប្រទះនូវផលប៉ះពាល់ពីគ្រោះមហន្តរាយបង្កឡើងដោយសង្គ្រាមឈ្លានពាន ជម្លោះនេះមិនមែនជាអ្វីដែលកម្ពុជាចង់បានឡើយ។ ការរំលឹកអំពីសង្គ្រាម មិនមែនដើម្បីបង្កើតការស្អប់ខ្ពស់នោះទេ ផ្ទុយទៅវិញវាគឺជាការរំលឹកអំពីតម្លៃនៃសន្តិភាព និងជាមេរៀនថាសង្គ្រាមតែងតែធ្វើឱ្យប្រជាពលរដ្ឋសាមញ្ញ និងកុមារក្លាយជាជនរងគ្រោះមុនគេ។ កម្ពុជាគឺជាជនរងគ្រោះពិតប្រាកដ (សំដៅលើផលប៉ះពាល់ដល់ប្រជាពលរដ្ឋជាជនភៀសសឹក និងសិស្សានុសិស្សជាច្រើននាក់)។ សកម្មភាពមនុស្សធម៌នេះ បានបង្ហាញយ៉ាងច្បាស់ពីកិច្ចខិតខំប្រឹងប្រែងក្នុងការឆ្លើយតបការសង្គ្រោះដំបូង និងការស្តារឡើងវិញ ដែលមិនមែនជាការទទួលខុសត្រូវដាច់ដោយឡែករបស់ក្រសួង ស្ថាប័ន ឬអាជ្ញាធរណាមួយនោះឡើយ។

ក្នុងប្រសាសន៍សំណេះសំណាល លោកជំទាវ រដ្ឋមន្រ្តី អ៉ឹង កន្ថាផាវី បានអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ គណ:កមកមាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយនិងឯកឧត្តម ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា .តំណាងមូលនិធិអង្គការ UNFPA, ស្ថានទូតជប៉ុនប្រចាំកម្ពុជា, អង្គការ TPO, ឯកឧត្តមអភិបាលខេត្ត, កងកម្លាំងប្រដាប់អាវុធទាំងបី និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ដែលបានសហការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជា។