លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ អញ្ជើញដឹកនាំក្រុមការងារអាវុធហត្ថ ចូលជួបសំណេះសំណាល​ សួរ​សុខទុក្ខសំដែងការគួរសមជាមួយ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ​​​​​ កំពុងសម្រាកព្យាបាលថែទាំសុខភាពនៅ​គេហដ្ឋាន

កំពង់ស្ពឺ៖ ដោយ​អនុវត្តតាមគំរូដឹកនាំប្រកបដោយគុណធម៏របស់ ឯកឧត្ដម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស​​​​​ នៅថ្ងៃសៅរ៍ ៥រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំក្រុមការងារអាវុធហត្ថ ព្រមទាំងមានអញ្ជើញចូលរួមពី​ក្រុមការងារសហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត​កំពង់ស្ពឺ​ ចូលជួបសំណេះសំណាល​ សួរ​សុខទុក្ខសំដែងការគួរសមជាមួយ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ​​​​​ កំពុងសម្រាកព្យាបាលថែទាំសុខភាពនៅ​គេហដ្ឋាន​ ក្នុង​ក្រុង​ច្បារមន​ ខេត្តកំពង់ស្ពឺ។

នាឱកាស​​​នៃការចុះ​សុខទុក្ខ​ផ្ទាល់ពេលនោះ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន រួមជាមួយក្រុមការងារបានមានមតិសំណេះសំណាល​ជាមួយ​ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ​ និងលោកជំទាវ​ ក្នុងបរិយាកាសប្រកបដោយភាពស្និទ្ធស្នាល រីករាយជាទីបំផុត ដោយបានបង្ហាញពីការយកចិត្តទុកដាក់ព្រួយ​​បារម្ភ​ចំពោះសុខទុក្ខ​។ក្នុងឱកាសដ៏មានអត្ថន័យនេះ លោក​មេបញ្ជាការ​ ក៏បាននាំយកនូវកន្ត្រកផ្កាជាវត្ថុអនុស្សាវរីយ៍ ដែលជាទឹកចិត្តសាមគ្គីភាពនិងការគោរពស្រឡាញ់ ជូនដល់​ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ​ និងលោកជំទាវ​ផងដែរ។

ជាទីបញ្ចប់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន រួមជាមួយក្រុមការងារ​អាវុធហត្ថ​ ក៏សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមជួយប្រោសប្រទានពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខគ្រប់ប្រការ ជូនដល់ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ​ និងលោកជំទាវ​ ព្រមទាំងក្រុមគ្រួសារ សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន អាយុយឺនយូរ ដើម្បីបន្តរស់នៅជាម្លប់ដ៏ត្រជាក់ត្រជុំជានិច្ចនិរន្តរ៍៕