គណៈប្រតិភូខេត្តព្រះសីហនុ ដឹកនាំដោយឯកឧត្ដម ម៉ាង ស៉ីណេត ជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំសាកលវិទ្យាល័យវិទ្យាសាស្ត្រសង្គម និងសេដ្ឋកិច្ច នៅទីក្រុង Gdańsk ប្រទេសប៉ូឡូញ
ទីក្រុង Gdańsk-សាធារណរដ្ឋប៉ូឡូញ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦ ៖ ឯកឧត្ដម ម៉ាង ស៉ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំគណៈប្រតិភូខេត្តព្រះសីហនុ ជួបពិភាក្សាការងារជាមួយថ្នាក់ ដឹកនាំនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសង្គម និងសេដ្ឋកិច្ច។
ជំនួបផ្លូវការនេះធ្វើឡើងក្នុងគោលបំណងដើម្បីផ្លាស់ប្តូរបទពិសោធន៍ និងណែនាំអំពីសក្តានុពលដ៏សម្បូរបែបរបស់ខេត្តព្រះសីហនុ ជូនដល់ថ្នាក់ដឹកនាំ និងភាគីពាក់ព័ន្ធនៃសាកលវិទ្យាល័យ។ តាមរយៈកិច្ចប្រជុំនេះ ភាគីទាំងពីរបានចាត់ទុកថាជាឱកាសដ៏សំខាន់ថ្មីមួយ ក្នុងការស្វែងរកលទ្ធភាពបង្កើតកិច្ចសហប្រតិបត្តិការនាពេលអនាគត ដោយផ្តោតសំខាន់លើវិស័យសំខាន់ៗចំនួន ៤ រួមមាន៖ វិស័យអប់រំ, ការបណ្តុះបណ្តាលធនធានមនុស្ស , វិស័យទេសចរណ៍, វិស័យសេដ្ឋកិច្ច។
កិច្ចសហប្រតិបត្តិការនេះ ត្រូវបាន រំពឹងថា នឹងរួមចំណែកយ៉ាង
សំខាន់ក្នុងការជំរុញ និងពន្លឿនការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ក្នុងខេត្តព្រះសីហនុឱ្យកាន់តែរីកចម្រើនទ្វេឡើងថែមទៀត។
អត្ថបទ៖ ម៉ារ៉ាឌី
រូបភាព៖ រដ្ឋបាលខេត្តព្រះសីហនុ


