លោកជំទាវ ទុយ សិរីរតនៈ នេត្រភក្ត្រា បាននាំ យក សាររំលែកទុក្ខរបស់ សម្តេច អគ្គមហាសេនា តេជោ ហ៊ុន សែន ប្រធាន ព្រឹទ្ធសភា ជូនដល់ក្រុម គ្រួសារ សព លោក ប៉ាន់ វុឌ្ឍី ដែលជាអតីត និវត្ត ជន

នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ លោកជំទាវ ទុយ សិរីរតនៈ នេត្រភក្ត្រា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងការអភិវឌ្ឍក្រសួងព័ត៌មាន តំណាងឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាវិស័យព័ត៌មាន (អ.ន.ក. វិស័យព័ត៌មាន) អមដំណើរដោយ លោកជំទាវ លោក លោកស្រី អនុប្រធាន លេខា ធិការ ដ្ឋាន និងសមាជិក សមាជិកាលេខាធិការដ្ឋានមួយចំនួនទៀត។

ក្នុងឪកាសនោៈផងដែរ លោកជំទាវ ទុយ សិរីរតនៈ នេត្រភក្ត្រាបាននាំ យក សាររំលែកទុក្ខរបស់ សម្តេច អគ្គមហាសេនា តេជោ ហ៊ុន សែន ប្រធាន ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជា ប្រធាន សមាគម អតីត យុទ្ធជន និង និវត្តជន កម្ពុជា ជូនជា មួយ បច្ច័យ បុណ្យ សព ចំនួន ៤លានរៀល ជូនក្រុម គ្រួសារ សព លោក ប៉ាន់ វុឌ្ឍី ស្ថិតនៅ ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលជាអតីត និវត្ត ជន ដែលបម្រេីការ នៅ អគ្គ នាយក ដ្ឋាន វិទ្យុជាតិ កម្ពុជា នៃក្រសួង ព័ត៍មាន ។