លោកប្រធានាធិបតី Vladimir Putin បានថ្លែងថា «រុស្ស៊ីមិនចង់មានសង្គ្រាមជាមួយអឺរ៉ុបទេ ប៉ុន្តែរុស្ស៊ីក៏ត្រូវត្រៀមខ្លួនឱ្យបានរួចរាល់ដែរលើករណីដែលអាចមានជាចាំបាច់ 

ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានថ្លែងថា៖ រុស្ស៊ីមិនចង់មានសង្គ្រាមជាមួយអឺរ៉ុបទេ ប៉ុន្តែខ្លួនត្រូវតែត្រៀមខ្លួនឲ្យបានរួចរាល់ដែរ សម្រាប់ករណីនេះ។ ការលើកឡើងរបស់លោកប្រធានាធិបតីធ្វើឡើងក្នុងបរិបទនៃការពិភាក្សាតាមទូរស័ព្ទរវាងលោក និងនាយករដ្ឋមន្ត្រីន័រវែស លោក Jonas Gahr Støre ព្រមទាំងប្រធានាធិបតីហ្វាំងឡង់ លោក Alexander Stubb។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ បន្ទាប់ពីកិច្ចប្រជុំកំពូលរុស្ស៊ី-អាហ្វ្រិកនៅទីក្រុងមូស្គូ លោក Vladimir Putin បានមានប្រសាសន៍ថា៖ មនុស្សជាច្រើននិយាយតែអំពីការត្រៀមខ្លួនសម្រាប់សង្គ្រាមនៅត្រឹមឆ្នាំ២០៣០។ តើនេះជាវិធីសាស្ត្រត្រឹមត្រូវដែរឬទេ? ចំពោះយើងវិញ យើងបានត្រៀមខ្លួនរួចរាល់ហើយ ប៉ុន្តែយើងមិនចង់មានសង្គ្រាមជាមួយប្រទេសអឺរ៉ុបទេ។ ប្រសិនបើភាគីផ្សេងទៀតចង់បានសង្គ្រាមនោះ ទុកឱ្យពួកគេត្រៀមខ្លួនចុះ។ លោកបានបន្ថែមថា៖ ប្រសិនបើស្ថានការណ៍ឈានទៅដល់ចំណុចធ្ងន់ធ្ងរពេក នោះវានឹងមិនមានអ្នកឈ្នះឡើយ។ កុំឱ្យនរណាម្នាក់ភ្លេចរឿងនេះឱ្យសោះ»។ លោក Vladimir Putin បានកត់សម្គាល់ឃើញថា៖ រុស្ស៊ីត្រៀមខ្លួនជាស្រេចក្នុងការស្តារទំនាក់ទំនងឡើងវិញជាមួយអឺរ៉ុប មិនថាជាមួយសហភាពអឺរ៉ុប ឬជាមួយប្រទេសនីមួយៗនោះទេ។ ចំណែកពាក់ព័ន្ធនឹងបញ្ហាសន្តិសុខនៅសមុទ្របាល់ទិកវិញ លោកបានបញ្ជាក់ថា រុស្ស៊ីគាំទ្រការគោរពច្បាប់សមុទ្រអន្តរជាតិរបស់ពួកគេ៕ 

សម្រួលអត្ថបទ៖ សុផារិន្ទ