អ្នកសារព័ត៌មាន ២២ស្ថាប័ន ចុះធ្វើព័ត៌មានផ្សព្វផ្សាយសក្តានុពលទេសចរណ៍ និងការអភិវឌ្ឍខេត្តពោធិ៍សាត់

អ្នកសារព័ត៌មានមកពី២២ស្ថាប័ន ក្រោមកិច្ចសម្របសម្រួល ពីក្លិបអ្នកកាសែតកម្ពុជា បានចុះបំពេញបេសកកម្ម យកព័ត៌មាន នៅខេត្តពោធិ៍សាត់ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ ដើម្បីផ្សព្វផ្សាយទ្រង់ទ្រាយធំអំពីសក្តានុពលទេសចរណ៍ធម្មជាតិ និងការអភិវឌ្ឍបង្កើតបានសមិទ្ធផលនានាក្នុងខេត្តពោធិ៍សាត់ និងគម្រោងផែនការអភិវឌ្ឍថ្មីៗរបស់ខេត្ត។

បេសកកម្មចុះយកព័ត៌មាន របស់អ្នកសារព័ត៌មានទាំង២២ស្ថាប័ននេះនឹងធ្វើឱ្យសាធារណជនកាន់តែស្គាល់ពីសក្តានុពលទេសចរណ៍និងភាពទាក់ទាញ និងដឹងបានច្បាស់ពីការអភិវឌ្ឍន៍នានាក្នុងខេត្តពោធិ៍សាត់នាពេលបច្ចុប្បន្ន។

បេសកកម្មនេះ ក៏ជាឱកាសសម្រាប់ប្រព័ន្ធផ្សព្វផ្សាយចូលរួមផ្សព្វផ្សាយព័ត៌មានអំពីតំបន់ទេសចរណ៍ធម្មជាតិ និងការរីកចម្រើនរបស់ខេត្តពោធិ៍សាត់ទៅកាន់សាធារណជនបានទូលំទូលាយក្នុងនិងក្រៅប្រទេសផងដែរ។

ក្នុងបេសកកម្មនេះ ក្រុមអ្នកសារព័ត៌មានត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅពី ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់៕