លោកឧត្ដមសេនីយ៍ត្រី ម៉េង​ ស្រ៊ុន​​​ អញ្ជើញជា​អធិបតី​ដឹកនាំ​កម្លាំង​ជំនាញ​កង​រាជ​អាវុធហត្ថខេត្តកំពង់ស្ពឺ​ ប្រជុំផ្សព្វផ្សាយរបាយការណ៍ការអនុវត្តតួនាទី ភារកិច្ចការងារកងរាជអាវុធហត្ថ ខែតុលា ទិសដៅការងារ ខែវិច្ឆិកា ឆ្នាំ២០២៦​​​ និងផ្សព្វផ្សាយផែនការការពារសន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពជូនថ្នាក់ដឹកនាំ

កំពង់ស្ពឺ ៖ ដោយ​អនុវត្ត​តាមការចង្អុលបង្ហាញតម្រង់ទិសរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍សៅ សុខា​​​ អគ្គ​មេបញ្ជាការ​រង​ កងយោធពល​ខេមរភូមិន្ទ ​និងជា​មេបញ្ជាការ​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃប្រទេស​​​​​ ស្ថិតនៅ​សាល​ប្រជុំ​បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញជា​អធិបតី​ដឹកនាំ​កម្លាំង​ជំនាញ​កង​រាជ​អាវុធហត្ថខេត្តកំពង់ស្ពឺ​ ប្រជុំរួមមាន: ១.ផ្សព្វផ្សាយរបាយការណ៍ការអនុវត្តតួនាទី ភារកិច្ចការងារកងរាជអាវុធហត្ថ ខែតុលា ទិសដៅការងារ ខែវិច្ឆិកា ឆ្នាំ២០២៦​​​​។២.ផ្សព្វផ្សាយផែនការការពារសន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពជូនសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសាលប្រជុំតេជោសន្តិភាព និងអគារសិក្សាតេជោសន្តិភាព និង ៣.ផ្សព្វផ្សាយផែនការការពារសន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាព ជូនឯកឧត្តម ហ៊ុន ម៉ានី ឧបនាយរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តកំពង់ស្ពឺ របស់ក្រុមការងារគ្រូពេទ្យស្មគ្រចិត្ត ក្នុងពិធីពិនិត្យព្យាបាលជូនប្រជាពលរដ្ឋ និងពិធីបុណ្យកឋិន នៅវត្តស្រះឃ្លាំង ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។

ក្នុង​កិច្ច​ប្រជុំ​នេះដែរ មានការ​អញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង​ លោកនាយសេនាធិការរង​​​​​ លោកប្រធាន-អនុមន្ទីរ​ លោកនាយការិយាល័យ រងការិយាល័យ និងជំនួយការ​​ លោកមេបញ្ជាការ មេបញ្ជាការរង និងនាយសេនាធិការ មូលដ្ឋាន​កង​រាជអាវុធហត្ថក្រុង-ស្រុក​ និងលោកមេបញ្ជាការ កងអនុសេនាធំចល័តផងដែរ៕