ភ្នំពេញ ៖ វិធានការរឹតបណ្តឹងលើការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់នឹងត្រូវអនុវត្តស្របតាមច្បាប់ ស្តីពីវិសោធនកម្មច្បាប់ផ្លូវថ្នល់ថ្មី ចាប់ពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ តទៅ។
ការអនុវត្តច្បាប់ថ្មីនេះ គឺជាផ្នែកមួយនៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការឆ្លើយតបទៅនឹងសំណូមពររបស់វិស័យឯកជន និងការវិវឌ្ឍជាក់ស្តែងនៃសង្គម-សេដ្ឋកិច្ច។
ការធ្វើវិសោធនកម្មច្បាប់នេះ មានគោលបំណងរឹតបន្តឹងការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ធានានូវសុវត្ថិភាពចរាចរណ៍ និងពង្រឹងការគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ឱ្យកាន់តែមានគុណភាព។
វិធានការនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ក្រសួងក្នុងការធានាប្រសិទ្ធភាព និងតម្លាភាពនៃការអនុវត្តច្បាប់ ដើម្បីរួមចំណែកដល់ការថែរក្សាគុណភាពផ្លូវថ្នល់ និងសុវត្ថិភាពចរាចរណ៍នៅកម្ពុជា៕


