រមណីយដ្ឋាន «ព្រែកទឹកសាប» ទីតាំងកម្សាន្ត និងអាហារដ្ឋានដ៏សម្បូរបែប កំពុងទាក់ទាញភ្ញៀវទេសចរនៅក្រុងកំពង់សោម

ខេត្តព្រះសីហនុ៖ រមណីយដ្ឋាន «ព្រែកទឹកសាប» ដែលមានទីតាំងស្ថិតនៅក្នុងភូមិស្មាច់ដែង សង្កាត់រាម ក្រុងកំពង់សោម កំពុងតែឆក់យកបេះដូងភ្ញៀវទេសចរជិតឆ្ងាយ តាមរយៈការផ្តល់ជូននូវបទពិសោធន៍កម្សាន្តយ៉ាងសម្បូរបែប និងសេវាកម្មម្ហូបអាហារតាំងពីព្រលឹមទល់ព្រលប់។

រមណីយដ្ឋានធម្មជាតិ និងកម្សាន្តនេះ បានបើកទ្វារស្វាគមន៍ភ្ញៀវទេសចរជារៀងរាល់ថ្ងៃ ចាប់ពីម៉ោង ៩:០០ ព្រឹក រហូតដល់ម៉ោង ៨:០០ យប់។ ដំណើររមណីយដ្ឋាននៅទីនោះ មានតំបន់កម្សាន្តយ៉ាងច្រើនសន្ធឹកសន្ធាប់ ដែលស័ក្តិសមបំផុតសម្រាប់ក្រុមគ្រួសារ មិត្តភក្តិ និងកុមារ ដូចជា សកម្មភាពកម្សាន្តទឹកការជិះទូកកាយយ៉ាក់ ក្បូនបណ្ដែតទឹក ម៉ូតូទឹក កញ្ចុះពោងបណ្ដែតទឹក និងអូប័រ និងមានទីតាំងស្រស់ស្អាតជាច្រើនកន្លែងសម្រាប់ថតរូបទុកជាអនុស្សាវរីយ៍។

មិនត្រឹមតែជាកន្លែងលេងកម្សាន្តដ៏សប្បាយរីករាយប៉ុណ្ណោះទេ រមណីយដ្ឋាន ព្រែកទឹកសាប ក៏ជាទីកន្លែងដ៏ពេញនិយមសម្រាប់អ្នកស្រឡាញ់មុខម្ហូប និងភេសជ្ជៈផងដែរ ពេលព្រឹក និងថ្ងៃត្រង់ មានលក់កាហ្វេច្រើនរសជាតិ ទឹកផ្លែឈើស្រស់ៗ អាហារហូបជុំគ្រួសារ អាហារសម្រន់ អាហារបែបអឺរ៉ុប ព្រមទាំងនំនិងភេសជ្ជៈជាច្រើនជម្រើស។

ពេលរសៀល និងល្ងាច បម្រើជូននូវម្ហូបអាហារយ៉ាងសម្បូរបែបតាមចំណង់ចំណូលចិត្តរបស់ភ្ញៀវទេសចរ រួមជាមួយភេសជ្ជៈត្រជាក់ៗសម្រាប់បំបាត់ការស្រេកទឹក។

ដើម្បីបំពេញតម្រូវការរបស់អតិថិជនឱ្យកាន់តែប្រសើរ រមណីយដ្ឋានក៏មានទទួលរៀបចំកម្មវិធីជប់លៀងផ្សេងៗយ៉ាងប្រណីត ដូចជា កម្មវិធីខួបកំណើត កម្មវិធីកាត់ចំណងដៃ និងពិធីមង្គលការផ្សេងៗ

សម្រាប់ភ្ញៀវទេសចរដែលបានពិសាអាហារនៅក្នុងអាហារដ្ឋាន នៅពេលចេញមកជិះទូកកាយ៉ាក់ ក្បូនបណ្តែតទឹក និងម៉ូតូទឹក នឹងទទួលបានការបញ្ចុះតម្លៃ ១០% ភ្លាមៗ។

រមណីយដ្ឋាន «ព្រែកទឹកសាប» គឺជាគោលដៅដ៏សាកសមបំផុតសម្រាប់ការសម្រាកលំហែកាយក្នុងថ្ងៃឈប់សម្រាក ឬចុងសប្តាហ៍ជាមួយមនុស្សជាទីស្រឡាញ់របស់អ្នក៕

 

អត្ថបទ៖ កញ្ញា មឿន ស្រីមុំ