ទូរទស្សន៍ជាតិកម្ពុជា រៀបចំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារលើការពិពណ៌នាមុខតំណែងគ្រប់គ្រង និងជំនាញវិជ្ជាជីវៈ
នៅព្រឹកថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០២៦ ឯកឧត្តម ឃឹម វុទ្ធី អគ្គនាយក នៃអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា (ទទក) បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា និងពិនិត្យមើលវឌ្ឍនភាពការងារ ស្តីពី «ការពិពណ៌នាមុខតំណែងគ្រប់គ្រង និងជំនាញវិជ្ជាជីវៈ» ព្រមទាំងការងារផ្សេងៗប្រចាំខែតុលា ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូប។
កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណង ពិនិត្យឡើងវិញនូវការរៀបចំ និងកំណត់មុខងារភារកិច្ច ការគ្រប់គ្រងរចនាសម្ព័ន្ធការងារឱ្យកាន់តែមានភាពច្បាស់លាស់ សំដៅបង្កើនប្រសិទ្ធភាពក្នុងការបំពេញភារកិច្ចជូនអង្គភាព។
ក្នុងឱកាសនោះ ឯកឧត្តមអគ្គនាយក បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្តក្នុងការអនុវត្តភារកិច្ចនាពេលកន្លងមក។ ជាមួយគ្នានេះ ឯកឧត្តមក៏បានផ្តល់នូវអនុសាសន៍ណែនាំសំខាន់ៗមួយចំនួន ដើម្បីបន្តពង្រឹងគុណភាពព័ត៌មាន ការផលិតកម្មវិធី និងការគ្រប់គ្រងធនធានមនុស្សឱ្យកាន់តែមានរលូន និងមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត។


