ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ អញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌ និងប្រគេនបច្ច័យរួមជាមួយទេយ្យទាន ដល់ព្រះសង្ឃចំនួន ៣វត្ត នៅឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច
ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ឆ្នាំង អមដំណើរដោយឯកឧត្តម ជាង សិឡា សុមាឫទ្ធិវង្ស ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌ និងប្រគេនបច្ច័យរួមជាមួយទេយ្យទានសម្រាប់ទ្រទ្រង់ក្នុងរដូវកាលបុណ្យភ្ជុំបិណ្ឌ រួមជាមួយបងប្អូនពុទ្ធបរិស័ទចំនួន ៣វត្ត រួមមាន៖ វត្តបណីតារាម (វត្តកោះហ៊ោ) វត្តស្ដីសិរីមង្គល និងវត្តពោធិសុខារាម ស្ថិតនៅឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
ឯកឧត្តមបណ្ឌិត បានមានប្រសាសន៍សំណេះសំណាល សួរសុខទុក្ខ និងពាំនាំនូវការសួរសុខទុក្ខពីថ្នាក់ដឹកនាំ ជូនចំពោះព្រះចៅអធិការវត្ត និងលោកតា លោកយាយ ពុទ្ធបរិស័ទគ្រប់រូប ព្រមទាំងបានប្រគេនបច្ច័យកសាងវត្តរួមមាន៖
-វត្តបណីតារាម បច្ច័យកសាង ចំនួន ១,០០០ដុល្លារអាមេរិក
-វត្តស្ដីសិរីមង្គល បច្ច័យកសាង ចំនួន ១០០ដុល្លារអាមេរិក និងបច្ច័យកាន់បិណ្ឌចំនួន ២០០,០០០រៀល
-វត្តពោធិសុខារាម បច្ច័យកាន់បិណ្ឌ ចំនួន ២០០,០០០រៀល និងឧបត្ថម្ភថវិកាទូក-ង ចំនួន ៤០០,០០០រៀលផងដែរ៕


