ឯកឧត្តម គីម វីរៈ ដឹកនាំកិច្ចប្រជុំរបាយការណ៏ស្ដីពីលទ្ធផលការងាររបស់គណៈកម្មាធិការគ្រប់គ្រោះមហន្តរាយប្រចាំ៩ខែនិងទិសដៅបន្តឆ្នាំ២០២៦នៅ(គ.ជ.គ.ម.)
ឯកឧត្តម គីម វីរៈ អនុប្រធាននិងជាអគ្គលេខាធិការគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានដឹកនាំកិច្ចប្រជុំរបាយការណ៏ស្ដីពីលទ្ធផលការងាររបស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយប្រចាំ៩ខែនិងទិសដៅបន្តឆ្នាំ២០២៦នាព្រឹកថ្ងៃទី៥ខែតុលាឆ្នាំ២០២៦នៅគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដោយមានការចូលរួមពីទីប្រឹក្សា អគ្គលេខាធិការរងនិងប្រធាននាយកដ្ឋានរួមទាំងមន្ត្រីក្រោមឱវាទ។
រំលេចថា រាជរដ្ឋាភិបាលក៏បានអនុវត្តកម្មវិធីកែ លម្អជីវភាពរស់នៅ ដូចជាការផ្តល់ជំនាញកសិកម្ម ការចិញ្ចឹមសត្វ ការដាំដុះបន្លែ និងការរៀបចំទីផ្សារសម្រាប់ លក់ផលិតផល ដើម្បីជួយពង្រឹងសមត្ថភាពសេដ្ឋកិច្ច និងលើកកម្ពស់ភាពធន់របស់ប្រជាពលរដ្ឋរងផលប៉ះពាល់។តាមរាយការណ៏របស់គណៈកម្មាធិការជាតិគ្រប់គ្រោះមហន្តរាយបានអោយដឹងថា
គិតត្រឹមរយៈពេល៩ខែ ដើមឆ្នាំនេះ ព្យុះក្នុងតំបន់មានចំនួន ២៥ ច្រើនជាងឆ្នាំ២០២៥ ដែលមានត្រឹម ២០ព្យុះ ដោយបង្កឱ្យមានបាតុភូតផ្គររន្ទះកើតមានជាញឹកញាប់ចាប់តាំងពីរដូវប្រាំងមក និងមានឥទ្ធិពលលើរបប ខ្យល់មូសុងឦសានក្នុងរដូវប្រាំង និងលើរបបមូសុងនិរតីក្នុងរដូវវស្សា ហើយក្នុងនេះក៏បានបង្កឱ្យមានភ្លៀងកក់ខែ និងភ្លៀងរដូវវស្សាក្នុងលក្ខណៈមិនរាយប៉ាយល្អ និងខ្យល់កន្រ្តាក់កើតមានក្នុងក្របខណ្ឌទូទាំងប្រទេស ជាពិសេស ខ្យល់បក់បោកខ្លាំងនៅតំបន់ខ្ពង់រាបភាគខាងជើង និងតំបន់ឆ្នេរសមុទ្រ។ គ្រោះមហន្តរាយខ្យល់កន្រ្តាក់ បានកើត មានសរុបចំនួន ៣៣២លើក នៅទូទាំងរាជធានី-ខេត្តទាំង២៥ ដែលកើនឡើងចំនួន ៦៦លើក បើប្រៀបធៀប នឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៥។
ឯកឧត្តម គីម វីរៈ បញ្ជាក់ថានកម្ពស់ជិតដល់កម្រិតប្រុងប្រយ័ត្នដែរ។កិច្ចអន្តរាគមន៍ឆ្លើយតប ស្ថានភាពគ្រោះធម្មជាតិទឹកជំនន់ ៩ខែ ដើមឆ្នាំ២០២៦នេះលំនៅឋានទូទាំងខេត្តដែលនៅតាមដងទន្លេមេគង្គនិងជាំវិញបឹងទន្លេសាប ដែនសមុទ្រ ប៉ះពាល់ផ្ទះសរុបចំនួន៥១៣៤៦ ក្នុងនោះលំនៅឋានធ្ងន់ធ្ងរចំនួន៩៧ខ្នងផ្ទះ សាលារៀន២១១អគារ មណ្ឌលសុខភាពចំនួន២៩កន្លែង វត្តអារាមចំនួន១២០កន្លែង ផ្លូវជាតិខូចខាតអស់២៤១៩០ម៉ែត្រ ផ្លូវ បេតុង ១ ៦៦៦ ៣៨ម៉ែត្រនិនិងផ្ទៃដីស្រូវវស្សាប៉ះពាល់ ៩២១៣៥ហិកតាក្នុងនោះផ្ទៃដីស្រូវវស្សាខូច
ចំនួន៣ ៧៦៤រួមទាំងដំណាំរួមផ្សំអស់ចំនួន១៤ ៥៨៤ហកតាផងដែរ។ឯកឧត្តម លើកឡើងថាការបាត់បង់អាយុជីវិត ការខូចខាតទ្រព្យសម្បត្តិ ហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ការប៉ះ ពាល់ដល់ មុខរបរចិញ្ចឹមជីវិត សន្តិសុខស្បៀង ស្ថេរភាពសង្គម និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ ក្នុងនាមឯកឧត្តម កិត្តិសង្គហបណ្ឌិតជា គន់ គីម ទេសរដ្ឋមន្រ្តី ជាអនុប្រធានទី១និងជាសេនា ធិការរបស់ រាជរដ្ឋាភិបាល បានដឹកនាំ សម្រប សម្រួល និងជំរុញការអនុវត្តសកម្មភាពអាទិភាពមួយចំនួន រួមមាន៖
១. ពិនិត្យ និងជំរុញការរៀបចំផែនការត្រៀមបម្រុង ផែនការឆ្លើយតបសង្គ្រោះបន្ទាន់ និងនីតិវិធីប្រតិបត្តិ ស្តង់ដា (SOPs) ឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីធានាប្រសិទ្ធភាពនៃការឆ្លើយតបចំពោះគ្រោះមហន្ត រាយគ្រប់ប្រភេទ។
២. រៀបចំ និងផ្សព្វផ្សាយសេចក្តីណែនាំស្តីពីការត្រៀមបង្ការ និងកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ជាពិសេសគ្រោះទឹកជំនន់ គ្រោះរាំងស្ងួត និងមុខសញ្ញាគ្រោះថ្នាក់ផ្សេងៗ ស្របតាមស្ថានភាព និង ការព្យាករអាកាសធាតុសម្រាប់ឆ្នាំ២០២៦។
៣. ពង្រឹងប្រព័ន្ធប្រកាសឱ្យដឹងជាមុន (Early Warning System) និងជំរុញការប្រមូល ផ្សព្វផ្សាយ និង ចែកចាយព័ត៌មានព្រមានដល់ប្រជាពលរដ្ឋនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ តាមរយៈការអភិវឌ្ឍ សមត្ថភាព និងចំណេះដឹងរបស់មន្ត្រីពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍ ដើម្បីធានាឱ្យប្រជាពលរដ្ឋទទួល បានព័ត៌មានទាន់ពេលវេលា និងអាចចាត់វិធានការការពារបានទាន់សភាពការណ៍។
៤. ពង្រឹងយន្តការប្រមូល វិភាគ និងប៉ាន់ប្រមាណផលប៉ះពាល់ ការខូចខាត និងតម្រូវការក្រោយគ្រោះ មហន្តរាយ ដើម្បីផ្តល់ព័ត៌មានគ្រប់ជ្រុងជ្រោយសម្រាប់ការសម្រេចចិត្ត និងការរៀបចំអន្តរាគមន៍ ឆ្លើយតបប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា។
៥. បន្តពង្រឹងសមត្ថភាពរបស់មន្ត្រី និងអ្នកពាក់ព័ន្ធគ្រប់កម្រិត តាមរយៈការបណ្តុះបណ្តាល ការផ្លាស់ប្តូ រ បទពិសោធន៍ និងការធ្វើសមយុទ្ធ ដោយជំរុញកិច្ចសហការពហុវិស័យ និងពហុភាគី ដើម្បីធានាឱ្យ
ចំណេះដឹង និងជំនាញដែលទទួលបានអាចអនុវត្តប្រកបដោយសុខដុមនីយកម្ម និងស្ថិតក្រោមកិច្ច សម្របសម្រួលរៀបចំពីនាយកដ្ឋានអប់រំ ផ្សព្វផ្សាយ និងបណ្តុះបណ្តាល។
៦. ពិនិត្យ និងធ្វើបច្ចុប្បន្នភាពលិខិតបទដ្ឋានគតិយុត្ត គោលនយោបាយ និងយន្តការគ្រប់គ្រងគ្រោះ មហន្តរាយ ដើម្បីធានាថាការត្រៀមរៀបចំការឆ្លើយតប និងការស្ដារឡើងវិញក្រោយគ្រោះមហន្តរាយ មានប្រសិទ្ធភាព ប្រសិទ្ធផល និងស្របតាមយន្តការគ្រប់គ្រងគ្រោះមហន្តរាយរបស់កម្ពុជា។
ជាមួយគ្នានេះ គ.ជ.គ.ម. បានបន្តដឹកនាំ និងពង្រឹង ភាពជាដៃគូត្រៀមរៀបចំកម្ពុជា (PPC) ព្រមទាំង រៀបចំយន្តការនិរន្តរភាព ដើម្បីធានាស្ថាប័នភាវូបនីយកម្ម និរន្តរភាពប្រតិបត្តិការ និងហិរញ្ញវត្ថុ និងពង្រឹងកិច្ច សហការរវាងរដ្ឋ សង្គមស៊ីវិល វិស័យឯកជន ដៃគូអភិវឌ្ឍន៍ និងសហគមន៍។
ជាចុងក្រោយឯកឧត្តមបានបញ្ជាក់ថាក្នុក្នុងរយៈពេល ៩ ខែដើមឆ្នាំនេះពិភពលោកទាំងមូល កំពុងតែមានការប្រឈមខ្លាំង និងបាតុភូតអាកាស ធាតុ អែលនីញ៉ូ ដែលជាបាតុភូតធម្មជាតិកើតចេញពីការឡើងកំដៅសីតុណ្ហភាពនៃទឹកសមុទ្រនៅតំបន់ភាគ កណ្តាល និងខាងកើតនៃមហាសមុទ្រប៉ាស៊ីហ្វិក និងបានធ្វើឱ្យស្ថានភាពអាកាសធាតុមានការប្រែប្រួលខុសពី ប្រក្រតី ដោយបង្កើនហានិភ័យនៃការប្រែប្រួលកម្រិតទឹកភ្លៀង ការកើនឡើងកម្រិតកំដៅផែនដី ការរាំងស្ងួត ភ្លើង ឆេះព្រៃ និងទឹកជំនន់ជាដើម ហើយបាតុភូតធម្មជាតិនេះមិនមានឥទ្ធិពលដូចគ្នានៅគ្រប់ទីកន្លែងនោះទេ។


