ឯកឧត្តម កែ គឹមយ៉ាន ចុះសួរសុខទុក្ខផ្ដល់អំណោយជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង១៤០០ គ្រួសារ និងសូមឱ្យថែរក្សាសុខភាពនិងអនាម័យ។
ខេត្តបន្ទាយមានជ័យ : ឯកឧត្តម កែ គឹមយ៉ាន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យ សំណូមពរបែបនេះ ក្នុងឱកាសឯកឧត្តមនិងលោកជំទាវ ឧកញ៉ា អគ្គមហាឧបាសិកាសិរីករុណាបទុមរតន៍បណ្ឌិត ម៉ៅ ម៉ាល័យ
អមដោយក្រុមការងារចុះសំណេះសំណាល សួរសុខទុក្ខ ផ្ដល់អំណោយជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង១៤០០ គ្រួសារ នៅស្រុកមង្គលបូរី និងក្រុងសិរីសោភ័ណ នៅថ្ងៃទី២ ខែតុលា ឆ្នាំ ២០២៦ នេះ ។
ក្នុងឱកាសនោះ ឯកឧត្ដម កែ គឹមយ៉ាន បាននាំនូវបណ្តាំផ្ញើសួរសុខទុក្ខ នឹករលឹក លើកទឹកចិត្ត ពីសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេច ឃួន សុដារី ប្រធានរដ្ឋសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយកដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាជូនដល់ប្រជាពលរដ្ឋទាំងអស់នៃមហាគ្រួសារ អ្នកខេត្តបន្ទាយមានជ័យ ។
ក្នុងឱកាសនោះដែរ ឯកឧត្តម កែ គឹមយ៉ាន បានណែនាំឲ្យអាជ្ញាធរគ្រប់ថ្នាក់បន្តយកចិត្តទុកដាក់តាមដាននូវរាល់សភាពការណ៍ជំនន់ទឹកភ្លៀងឲ្យបានជាប់ជាប្រចាំដើម្បីងាយស្រួលក្នុងការជួយជម្លៀសប្រជាពលរដ្ឋរបស់យើងទៅកាន់ទីទួលសុវត្ថិភាពឱ្យបានទាន់ពេលវេលា និងត្រៀមលក្ខណៈជួយសង្គ្រោះ។
ក្នុងឱកាសនោះដែរ ឯកឧត្តម កែ គឹមយ៉ាន ក៏បានណែនាំដល់ប្រជាពលរដ្ឋទាំងអស់ជារួមនិងដោយឡែកសម្រាប់ប្រជាពលរដ្ឋដែលរងគ្រោះត្រូវតែបន្តយកចិត្តទុកដាក់សហការជាមួយនឹងអាជ្ញាធរមូលដ្ឋានផ្ដល់ព័ត៌មានផ្ដល់ព័ត៌មានឱ្យគ្នាទៅវិញទៅមកជាប្រចាំផងដែរដើម្បីជួយដោះស្រាយនិងសូមថែរក្សាសុខភាព អនាម័យ រស់នៅស្អាត ហូបស្អាត ជៀសវាងនៅជំងឺដង្កាត់ផ្សេងៗដែលអាចកើតមានជាយក្សថាហេតុ។
ជាមួយគ្នានេះឯកឧត្តម កែ គឹមយ៉ាន និងលោកជំទាវ បានផ្ដល់អំណោយជាគ្រឿងឧបភោគបរិភោគជូនដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀងទាំងស្រុកមង្គលបូរីនិងក្រុងសិរីសោភ័ណ្ឌចំនួន១៤០០ គ្រួសារ ផងដែរ ។
នៅថ្ងៃទី២ ដដែលនេះដែរ ឯកឧត្តម កែ គឹមយ៉ាន និងលោកំទាវ ព្រមទាំងក្រុមក្រុមការងារបានចុះជួបសួរសុខទុក្ខកងកម្លាំងប្រចាំការជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយជំនួនទឹកភ្លៀង ចំណុចឃុំបត់ត្រង់នឹងបានចុះសួរសុខទុក្ខថ្នាក់ដឹកនាំ លោកគ្រូ អ្នកគ្រូនៅវិទ្យាស្ថានពហុបច្ចេកវិទ្យាខេត្តបន្ទាយមានជ័យ។



