ពិធីសំណេះសំណាល និងណែនាំពី «ការប្រើប្រាស់ប្រព័ន្ធឌីជីថល អ.ម.ត» ជូនដល់បេក្ខជនអាហារូបករណ៍ នៃបញ្ជាការដ្ឋានកងទ័ពជើងគោក
រាជធានីភ្នំពេញ — នាថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ទោ ឡេង លីម នាយសេនាធិការរង និងជានាយខុទ្ទកាល័យបញ្ជាការដ្ឋានកងទ័ពជើងគោក សហការជាមួយក្រុមការងារអាហារូបករណ៍ អ.ម.ត បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងវគ្គតម្រង់ទិសស្តីពី «ការប្រើប្រាស់ប្រព័ន្ធឌីជីថល អ.ម.ត» ជូនដល់បេក្ខជនអាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) ថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រ សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧។
អាហារូបករណ៍ដ៏ថ្លៃថ្លានេះ ត្រូវបានផ្តល់ជូនតាមរយៈ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដែលជាកាយវិការស្តែងចេញយ៉ាងប្រត្យក្សនូវការយកចិត្តទុកដាក់ខ្ពស់លើខឿនអប់រំ និងការបណ្តុះបណ្តាលធនធានមនុស្ស ផ្តល់ឱកាសអប់រំកម្រិតឧត្តមសិក្សាដល់កូនចៅយោធិននៃកងយោធពលខេមរភូមិន្ទ ដែលកំពុងបំពេញបេសកកម្មបម្រើជាតិ មាតុភូមិ និងប្រជាជនយ៉ាងសកម្ម៕
Orientation Session on the “A.M.T Digital System” Held for Army Command Scholarship Candidates
PHNOM PENH — On October 2nd, 2026, Major General Leng Lim, Deputy Chief of Staff and Chief of Cabinet of the Army Command, in collaboration with the A.M.T Scholarship Working Group, presided over a gathering and orientation session on the “A.M.T Digital System” for associate and bachelor’s degree candidates under the Samdech Akka Moha Sena Padei Techo Hun Sen and Samdech Kittiprittpundit (AMT) Scholarship Program for the 2026–2027 academic year.
These prestigious scholarships are awarded through Prime Minister Samdech Moha Borvor Thipadei Hun Manet and First Lady Dr. Pich Chanmony, vividly reflecting their profound commitment to education and human resource development by providing higher education opportunities to the children of Royal Cambodian Armed Forces (RCAF) personnel who are actively serving the nation, homeland, and people.



