ព័ត៌មានជាតិ ប្រជាពលរដ្ឋចំនួន ១៦០គ្រួសារ ដែលរងផលប៉ះពាល់ដោយសារទឹកជំនន់ទឹកភ្លៀង នៅក្នុងស្រុកព្រៃនប់ ទទួលបានការយកចិត្តទុកដាក់ និងជំនួយមនុស្សធម៌ភ្លាមៗ ពីអាជ្ញាធរខេត្ត។ ដោយ ប្រុស អាន ចេញផ្សាយ ថ្ងៃទី 29 ខែ កញ្ញា ឆ្នាំ 2026 629 នៅរសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាង ស៊ីណេត ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ បានអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ចែកជូនដល់គ្រួសាររងគ្រោះទាំង ១៦០គ្រួសារ ដោយផ្ទាល់ ដើម្បីជួយសម្រាលទុក្ខលំបាក និងជីវភាពរស់នៅបណ្តោះអាសន្នរបស់ពួកគាត់។