ដើម្បីបង្កើនសន្តិសុខ និងសន្និធិប្រេងសម្រាប់រយៈពេលវែង កម្ពុជា កំពុងជំរុញការសាងសង់ពោងស្តុកប្រេង

ភ្នំពេញ ៖ ដើម្បីបង្កើនសន្តិសុខ និងសន្និធិប្រេងសម្រាប់រយៈពេលវែង ក្រសួងចំនួន៣ រួមមាន ក្រសួងរ៉ែ និងថាមពល ក្រសួងពាណិជ្ជកម្ម ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បន្តគោលនយោបាយគាំទ្រថ្លៃប្រេង និងឧស្ម័ឥន្ធនៈរបស់រាជរដ្ឋាភិបាលកម្ពុជា និងកំពុងជំរុញការសាងសង់ពោងស្តុកទុកប្រេងបន្ថែមទៀត។

ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ មានប្រសាសន៍ថា ការផ្គត់ផ្គង់ប្រេង និងឧស្ម័នឥន្ធនៈ នៅកម្ពុជា មិនមានការរអាក់រអួលនោះទេ ទោះបីជាវិបត្តិនៅកំពុងតែបន្តអូសបន្លាយ ដោយសារ ភាពជាដៃគូចម្រុះ និងភាពរឹងមាំរបស់កម្ពុជាជាមួយប្រភពផ្ដល់ប្រេង និងឧស្ម័ននៅក្នុងតំបន់ ប្រេង និងឧស្ម័នឥន្ធនៈនៅបន្តនាំចូលមកកម្ពុជា។

ឯកឧត្តម បន្ថែមថា គិតត្រឹមថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០២៦ សន្និធិប្រេងរបស់កម្ពុជារួមមានប្រេងយន្តហោះរយៈពេល ១០ ថ្ងៃ ប្រេងសាំង ២១ ថ្ងៃ ប្រេងម៉ាស៊ូត ១៥ ថ្ងៃ និងឧស្ម័ន LPG ចំនួន ១០ ថ្ងៃ ក្នុងករណីគ្មានការនាំចូលប្រេង និងឧស្ម័នឥន្ធនៈសោះមកកម្ពុជា។

ឯកឧត្តមរដ្ឋមន្ត្រី ស្ថានភាពប្រេង និងឧស្ម័នឥន្ធនៈនៅលើពិភពលោក និងតំបន់អាស៊ីនៅមានភាពផុយស្រួយ ដោយសារជម្លោះរវាងប្រទេសអ៊ុយក្រែន និងរុស្ស៊ីនៅបន្តអូសបន្លាយ វិបត្តិនៅច្រកហូមូស ក៏កំពុងខិតទៅរកភាពតានតឹងបន្ត៕