សមាគម អ.ម.ត ចូលរួមប្រារព្ធពិធីបុណ្យកាន់បិណ្ឌវេនទី១ នៅវត្តបទុមវតីរាជវរារាម

ភ្នំពេញ៖ នាព្រឹកថ្ងៃទៅ២៧ កញ្ញា ២០២៦ តំណាងថ្នាក់ដឹកនាំ ក្រុមការងារ និងនិស្សិតអាហារូបករណ៍ អ.ម.ត បានចូលរួមប្រារព្ធពិធីបុណ្យកាន់បិណ្ឌវេនទី១ នៅវត្តបទុមវតីរាជវរារាម។ ពិធីនេះជាវេនបិណ្ឌរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដោយបានប្រព្រឹត្តទៅក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត ពេជ សោភ័ន និង លោកជំទាវ ម៉ុក ប៉ូប៉ុនរិទ្ធ។

ក្នុងឱកាសនេះ ប្រតិភូសមាគមបានរួមគ្នាធ្វើកិច្ចនមស្ការ សមាទានសីល រាប់បាត្រ និងវេរប្រគេនទេយ្យទាន គ្រឿងឧបភោគបរិភោគ ព្រមទាំងបច្ច័យដល់ព្រះសង្ឃ ដើម្បីចូលរួមលើកស្ទួយប្រពៃណីព្រះពុទ្ធសាសនា និងឧទ្ទិសកុសលជូនដល់បុព្វការីជន មាតាបិតា និងវីរយុទ្ធជនពលីដើម្បីជាតិ។

នាឱកាសដើមរដូវកាលបុណ្យភ្ជុំបិណ្ឌនេះ សមាគម អ.ម.ត សូមប្រសិទ្ធពរជ័យជូនដល់បងប្អូនប្រជាពលរដ្ឋខ្មែរគ្រប់រូប ឱ្យជួបប្រទះតែសេចក្តីសុខ និងសេចក្តីចម្រើនគ្រប់ៗប្រការ៕

 

The A.M.T Association Marks Kan Ben 1 at Wat Botum Vathey

PHNOM PENH — On September 27th, 2026, Representatives, team members, and scholarship recipients from the A.M.T Association gathered at Wat  Vathey Rajavararam to observe the first day of the Kan Ben festival. Designated for Prime Minister Samdech Moha Borvor Thipadei Hun Manet and First Lady Dr. Pich Chanmony, the observance took place under the high presence of H.E. Dr. Pich Sophoan and H.E. Mok Porponrith.

Upholding sacred Khmer traditions, the A.M.T delegation performed traditional religious rites, offering alms, monetary donations, and essential supplies to the monastic community. The accrued merits were dedicated to ancestors, parents, and fallen heroes who sacrificed their lives for the nation.

On this auspicious occasion, the A.M.T Association extends its warmest wishes for peace, health, and prosperity to all Cambodian citizens throughout the Pchum Ben season.

#អមត #AMT