កម្មវិធីបុណ្យសែនព្រះខែ កម្ពុជា-ចិន ឆ្នាំ២០២៦ “ពពកកំដរព្រះច័ន្ទ ប្រៀបដូចជាមនោសញ្ចេតនាអ្នកជិតខាងល្អដ៏ជ្រាលជ្រៅ” ត្រូវបានប្រារព្ធឡើងយ៉ាងជោគជ័យនៅរាជធានីភ្នំពេញ
កម្មវិធីបុណ្យសែនព្រះខែ កម្ពុជា-ចិន ឆ្នាំ២០២៦ “ពពកំដរព្រះច័ន្ទ ប្រៀបដូចជាមនោសញ្ចេតនាអ្នកជិតខាងល្អដ៏ជ្រាលជ្រៅ” ដែលរៀបចំសហការ ដោយក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រចាំខេត្តយូ ណាន ស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា ក្រសួងទេសចរណ៍ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានប្រារព្ធធ្វើឡើង ជាផ្លូវការនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ ប្រទេសកម្ពុជា។សិល្បករ ភ្ញៀវកិត្តិយស និងទស្សនិកជនមកពីប្រទេសទាំងពីរ កម្ពុជា-ចិន បានជួបជុំគ្នាដើម្បីអបអរសាទរពិធីបុណ្យសែនព្រះខែ និងរឹតបណ្តឹងចំណងមិត្តភាព។
ឯកឧត្តម ឯក សំអុល ឧត្តមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានសមាគមមិត្តភាព កម្ពុជា-ចិន ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា ឯកឧត្តម វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសម្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម ផឹង ពីន (Peng Bin) អនុប្រធានក្រសួងឃោសនាការនៃគណៈកម្មាធិការបក្សកុម្មុយនីស្តចិនខេត្តយូណាន និងជាប្រធានការិយាល័យកសាងអរិយធម៌ខាងស្មារតីនៃគណៈកម្មាធិការបក្សខេត្តយូណាន បានអញ្ជើញចូលរួមក្នុងកម្មវិធីរាត្រីសមោសរនេះ។
មិនថាក្នុងវប្បធម៌កម្ពុជា និងចិន ព្រះច័ន្ទ គឺជានិមិត្តរូបនៃការជួបជុំ សុខសន្តិភាព និងទិន្នផលល្អ។ ក្រុមតន្ត្រីប្រជាប្រិយនៃវិទ្យាស្ថានតន្ត្រីកណ្តាលចិន ក្រុមតន្ត្រីនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈកម្ពុជា និងក្រុមចម្រៀងកុមារព្រះរាជទ្រព្យកម្ពុជា បានសហការគ្នាសម្តែងរួមគ្នាក្នុងកម្មវិធីបើកឆាក ដោយច្រៀងបទ “ពពកកំដរព្រះច័ន្ទ” ដោយបង្កើតបាននូវបរិយាកាសដ៏រំជួលចិត្តនៃ “ព្រះច័ន្ទតែមួយ ក្តីប្រាថ្នាតែមួយ”។ របាំទោល “ពន្លឺព្រះច័ន្ទ” សម្តែងដោយកញ្ញា ពូ យីហ្វាន់ (Pu Yifan) អ្នករាំមកពីក្រុមសិល្បៈ យ៉ាង លីភីង បានលាយឡំជាមួយនឹងពន្លឺព្រះច័ន្ទ យ៉ាងពិរោះរណ្តំដូចកំណាព្យ និងផ្ទាំងគំនូរ។ នៅក្នុង កម្រងបទចម្រៀងចម្រុះ “ច័ន្ទរះក្នុងបេះដូង” តារាចម្រៀងកម្ពុជា និងចិន បានច្រៀងរួមគ្នា នូវបទ “កំណោងព្រះច័ន្ទ” “ព្រះច័ន្ទតំណាងចិត្តខ្ញុំ” និងបទ “ព្រះច័ន្ទឆ្លងកាត់កូនភ្នំ” ដែលធ្វើឲ្យទស្សនិកជនទាំងមូលមានការរំជួលចិត្តយ៉ាងខ្លាំង។ កម្មវិធីនេះ បានផ្សារភ្ជាប់រូបភាពព្រះច័ន្ទដែលប្រជាជនប្រទេសទាំងពីរធ្លាប់ស្គាល់ ដោយអនុញ្ញាតឱ្យទស្សនិកជនទទួល អារម្មណ៍ពីមនោសញ្ចេតនាដែលមានចំពោះគ្នាទៅវិញទៅមកនៅក្រោម “ព្រះច័ន្ទតែមួយ” និងយល់ដឹងថា ក្តីប្រាថ្នារបស់មនុស្សជាតិចំពោះទិន្នផលល្អ និងសន្តិភាព គឺតែងតែមាន ភាពស្របគ្នាជានិច្ច។
ក្រុមសិល្បៈ និងសិល្បករកំពូលៗមកពីប្រទេសចិន និងកម្ពុជា បានសហការគ្នា សម្តែងនៅលើឆាកតែមួយ ដោយបង្កើតការច្នៃប្រឌិតថ្មីយ៉ាងក្លាហានក្នុងការបង្ហាញសិល្បៈ។ “របាំជូនពរ” ដែលមានប្រភពបំផុសគំនិតពីរូបចម្លាក់អប្សរានៅប្រាសាទអង្គរវត្ត គឺជា សិល្បៈដ៏ល្អឯករបស់ប្រទេសកម្ពុជា ចំណែកឯ “របាំនេសាទ” ជាស្នាដៃបុរាណប្រពៃណី បានបង្ហាញពីភាពទាក់ទាញដ៏ពិសេសនៃវប្បធម៌ខ្មែរ។ របាំចម្រៀងប្រជាប្រិយចិន “ម៉ូណាវ ស៊ុងកឺ” និង “អាឆឺម៉ូគត៌” ត្រូវបានសម្តែងរួមគ្នាជាមួយនឹងរបាំតន្ត្រីបុរាណកម្ពុជា ដែល បង្ហាញពីការសន្ទនារវាងអតីតកាល និងបច្ចុប្បន្នកាល ព្រមទាំងការយោគយល់គ្នាទៅវិញទៅមក ដែលនេះគឺជាការអនុវត្តជាក់ស្តែងនៃការផ្លាស់ប្តូរអរិយធម៌រវាងកម្ពុជា និងចិន។ ទន្ទឹមនឹងនេះ កម្មវិធីទាំងមូលបានបង្ហាញពីការច្នៃប្រឌិតថ្មីតាមរយៈទម្រង់សិល្បៈចម្រុះជាច្រើន ដូចជាការប្រគុំឧបករណ៍តន្ត្រី របាំប្រជាប្រិយ ការច្រៀងទោល និងការច្រៀងជាក្រុម ដែលជាការបង្ហាញដ៏ស្រស់ស្រាយ និងទាន់សម័យ បានធ្វើឲ្យទស្សនិកជនមានការចាប់ អារម្មណ៍យ៉ាងខ្លាំង និងផ្តល់ថាមពលថ្មីដល់ប្រពៃណីពិធីបុណ្យសែនព្រះខែនៅលើឆាកអន្តរជាតិ។
នៅក្នុងវគ្គចែករំលែករឿងរ៉ាវបទពិសោទន៍របស់ ប្រធានក្រុមប្រតិបត្តិការ និងថែទាំ លោក ឆាវ ជាហ្វា (Cao Jiafa) ប្រធានក្រុមថែទាំ លោក ធា កុសល បុគ្គលិកផ្នែកប្រតិបត្តិការ និងថែទាំនៃក្រុមហ៊ុនវារីអគ្គិសនីសេសានក្រោម២ របស់ក្រុមហ៊ុនChina Huaneng និងអ្នកបង្កើតមាតិកា លោក ធាន ថាវិន (Tian Tawen) បានរៀបរាប់ពីការ សាងសង់រោងចក្រវារីអគ្គិសនី ដែលបាននាំមកនូវពន្លឺ និងក្តីសង្ឃឹមដល់ដងទន្លេមេគង្គ ចំណែកឯលោក ស៊ូ វិន (Su Wen) ទីប្រឹក្សាក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជា បានចែករំលែករឿងរ៉ាវនៃការទទួលបានសំបុត្រតបពី លោកអគ្គលេខាធិការ ស៊ី ជីនពីង (Xi Jinping) ក្នុងអំឡុងពេលដែលលោកសិក្សានៅសាកលវិទ្យាល័យប៉េកាំង ចំណែកលោក ជា មុនីឫទ្ធិ ប្រធានសមាគមអភិវឌ្ឍន៍ទំនាក់ទំនងកម្ពុជា-ចិន បានរៀបរាប់ពីរឿងរ៉ាវនៃភូមិមិត្តភាពកម្ពុជា-ចិន និងបណ្ណាល័យឡានឆាង-មេគង្គ។ ការអនុវត្តជាក់ស្តែងនៃគម្រោង “តូចតែស្រស់ស្អាត” និងអន្តរកម្មវប្បធម៌រវាងប្រជាជន និងប្រជាជន បានកសាងមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់សហគមន៍វាសនារួមកម្ពុជា-ចិន។
អ្នកមានឥទ្ធិពលជំនាន់ថ្មីកម្ពុជា-ចិន ដូចជា Lei Tanzhang, Kashu, Lin Litu, Wen Dasen និង Manika បានផ្លាស់ប្តូរវត្ថុអនុស្សាវរីយ៍វប្បធម៌ និងទេសចរណ៍ឲ្យគ្នាទៅវិញទៅមក ព្រមទាំងផ្សព្វផ្សាយអំពីតំបន់បេតិកភណ្ឌពិភពលោក ដើម្បីលើកកម្ពស់គម្រោង ម៉ាកយីហោ “ទេសចរណ៍យូណាន ទស្សនាអង្គរ បេតិកភណ្ឌពិភពលោក”។ ពួកគេកំពុងប្រែក្លាយ “ទេសចរណ៍យូណាន ទស្សនាអង្គរ” ទៅជាជម្រើសនៃការធ្វើដំណើររបស់អ្នកគាំទ្ររបស់ពួកគេ ហើយថែមទាំងធ្វើឲ្យមិត្តភាពកម្ពុជា-ចិន ក្លាយជាទីចាប់អារម្មណ៍របស់ប្រជាជនទូទៅកាន់តែច្រើន តាមរយៈការចុចចូលចិត្ត និងការចែករំលែកជាបន្តបន្ទាប់។
ទន្ទឹមនឹងនេះដែរ អ្នករាំនៅក្នុងកម្មវិធីនេះ ក៏បាននាំយកវប្បធម៌ចិនទៅកាន់ទីសាធារណៈដូចជាសួនច្បារ ទីលាន និងតាមដងផ្លូវក្នុងប្រទេសកម្ពុជា តាមរយៈសកម្មភាពសម្តែងបែប Flash Mob ផងដែរ។
យុវជនមកពីក្រុមរបាំតាមដងផ្លូវជនជាតិដើមភាគតិចយូណាន បានរាំបទ “ម៉ូណាវ ស៊ុងកឺ” ដែលកំពុងពេញនិយមនៅលើបណ្តាញសង្គម ហើយបានអញ្ជើញប្រជាជនកម្ពុជាឱ្យ ចូលរួមរាំតាមចង្វាក់ “ត្រីភាគីលីជាំង”។ ក្បាច់រាំដែលធ្លាប់តែឃើញនៅលើវីដេអូ និងកំពុងល្បីល្បាញលើអ៊ីនធឺណិត ឥឡូវនេះប្រជាជនកម្ពុជាអាចទទួលអារម្មណ៍ជាក់ស្ដែង និងចូលរួមដោយផ្ទាល់នៅតាមដងផ្លូវ ដោយដឹងថាសិល្បៈរាំនេះបានបោះជំហានពីលើឆាកមកកាន់ដងផ្លូវ ដែលនេះបានរឹតចំណងមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរកម្ពុជា-ចិន ឱ្យកាន់តែជិតស្និទ្ធថែមទៀត។
បន្ទាប់ពីកម្មវិធីបានបញ្ចប់ ទស្សនិកជន និងអ្នកចូលរួមបានបើកអារម្មណ៍របស់ពួកគេ ដោយបង្ហាញពីអារម្មណ៍ពិតចេញពីបេះដូង។ លោក គង់ ជីន (Gong Jin) សមាជិកនៃ ក្រុមរបាំតាមដងផ្លូវជនជាតិដើមភាគតិចយូណាន បានមាននិយាយនៅក្នុងបទសម្ភាសន៍ថា៖ “វប្បធម៌ប្រជាប្រិយគឺមានភាពទាក់ទងគ្នា។ យើងបាននាំយក “ម៉ូណាវ ស៊ុងកឺ” ដែលជា របាំប្រពៃណីមកពីប្រជាជនយូណាន ទោះបីជាទស្សនិកជនកម្ពុជាមិនយល់ភាសាក៏ដោយ ប៉ុន្តែនៅពេលដែលតន្ត្រីបន្លឺឡើង ពួកគេទាំងអស់គ្នាបានរាំតាម។ សិល្បៈធ្វើឲ្យយើងខិត ជិតគ្នា នេះហើយជាភាពស្និទ្ធស្នាលរវាងមនុស្ស និងមនុស្ស”។ លោក ឈិន កាង (Chen Gang) មកពីក្រុមហ៊ុន China Huadian Corporation ទីក្រុងព្រះសីហនុ បាន សម្តែងការកោតសរសើរបន្ទាប់ពីបានទស្សនាកម្មវិធីរាត្រីនេះថា៖ “ពេលឃើញសិល្បករចិន និងកម្ពុជាសម្តែងរួមគ្នានៅលើឆាក ជាពិសេសនៅពេលបទចម្រៀង “ស្នេហ៍ដូចទឹកទន្លេ” បន្លឺឡើង ទស្សនិកជនទាំងមូលបានក្រោកឈរទះដៃ ខ្ញុំពិតជាទទួលអារម្មណ៍យ៉ាងជ្រាលជ្រៅអំពីភាពកក់ក្តៅនៃចំណងមិត្តភាពដែកថែបរវាងប្រទេសទាំងពីរ។ ក្នុងនាមជាបុគ្គលិកសហគ្រាសចិននៅកម្ពុជា យើងមិនត្រឹមតែជាអ្នកសាងសង់ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាសាក្សីនៃមិត្តភាពផងដែរ យើងសូមប្តេជ្ញាបន្តចូលរួមចំណែកក្នុងការលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាជនកម្ពុជា និងការអភិវឌ្ឍរួមគ្នា”។
កម្មវិធីរាត្រីនេះត្រូវបានចាក់ផ្សាយបន្តផ្ទាល់តាមរយៈកម្មវិធី “Colorful Clouds” របស់ទូរទស្សន៍ខេត្តយូណាន គណនី Douyin គណនី Kuaishou គណនី Bilibili ក៏ដូចជា គណនីវីដេអូរបស់ទូរទស្សន៍ខេត្តយូណាន និងគណនីវីដេអូអន្តរជាតិឡានឆាង-មេគង្គ ព្រមទាំងមានការចាក់ផ្សាយបន្តផ្ទាល់ស្របគ្នាដោយសមាជិកទាំងអស់នៃបណ្តាញប្រព័ន្ធផ្សព្វ ផ្សាយថ្មីនៃវិទ្យុ និងទូរទស្សន៍ទូទាំងប្រទេស និងបណ្តាញផ្សព្វផ្សាយ “Audiovisual Yunnan” ផងដែរ។ ទន្ទឹមនឹងនោះ ប្រព័ន្ធផ្សព្វផ្សាយធំៗនៃប្រទេសកម្ពុជា និងចិនបាន ចាប់ដៃគ្នា ដោយភ្ជាប់ជាមួយបណ្តាញវេទិកានៅក្រៅប្រទេស ដើម្បីបង្កើតជាបណ្តាញផ្សព្វផ្សាយពហុវិមាត្រទាំងក្នុង និងក្រៅប្រទេស សម្រេចបាននូវការចាក់ផ្សាយបន្តផ្ទាល់ស្របគ្នាឆ្លងប្រទេស ដែលបានពង្រីកបន្ថែមនូវការគ្របដណ្តប់នៃការផ្សព្វផ្សាយរបស់កម្មវិធីរាត្រីនេះដល់ទស្សនិកជននៅក្នុងប្រទេសកម្ពុជា ចិន និងនៅបរទេស។
កម្មវិធីរាត្រីនេះត្រូវបានទទួលបន្ទុករៀបចំដោយ ទូរទស្សន៍ខេត្តយូណាន មជ្ឈមណ្ឌលទំនាក់ទំនងអន្តរជាតិតំបន់អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ខេត្តយូណាន និងមជ្ឈមណ្ឌល វប្បធម៌ចិននៅរាជធានីភ្នំពេញ ព្រមទាំងសហការរៀបចំដោយ សមាគមអ្នកមានឥទ្ធិពលលើប្រព័ន្ធផ្សព្វផ្សាយថ្មីកម្ពុជា-ចិន និងក្រុមហ៊ុន Cambodia Digital TV Co., Ltd។
ចាប់ពីក្របខណ្ឌកិច្ចសហប្រតិបត្តិការ “ឆកោណត្បូងពេជ្រ” រហូតដល់ខួបលើកទី១០ នៃការបង្កើតយន្តការកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ មិត្តភាពកម្ពុជា-ចិន តែងតែ ចាក់ឫសយ៉ាងជ្រៅនៅក្នុងភាពស្និទ្ធស្នាលរវាងប្រជាជន និងប្រជាជន ព្រមទាំងចាក់ឫសនៅក្នុងការផ្លាស់ប្តូរទំនាក់ទំនងរវាងប្រជាជន និងប្រជាជន។ កម្មវិធីបុណ្យសែនព្រះខែរាត្រី នេះ មិនត្រឹមតែជាការយល់ចិត្តគ្នាតាមរយៈវប្បធម៌ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការរំញ័ររួមគ្នានៃ ដួងចិត្តរបស់ប្រជាជនផងដែរ ដែលនេះបានផ្តល់នូវថាមពលដ៏កក់ក្តៅ និងយូរអង្វែង សម្រាប់ការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី។
ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ខេត្តយូណានតែងតែបន្តរៀបចំសកម្មភាពផ្លាស់ប្តូរវប្បធម៌នៅក្នុងប្រទេសជិតខាង ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ពិធីបុណ្យសែនព្រះខែ និង ពិធីបុណ្យផ្សេងៗទៀត ហើយ “មនោសញ្ចេតនាដ៏ជ្រាលជ្រៅក្នុងនាមជាអ្នកជិតខាងល្អ” បានក្លាយជាម៉ាកយីហោនាំចេញវប្បធម៌របស់ប្រទេសចិន សម្រាប់ការផ្លាស់ប្តូរវប្បធម៌ និងការយល់ដឹងពីអរិយធម៌ទៅវិញទៅមក ឆ្ពោះទៅកាន់ប្រទេសជិតខាង។



