ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមបើក ព្រឹត្តិការណ៍ និងសន្និសីទ “ជំនាញពិភពលោក ឆ្នាំ២០២៦” នៅក្នុងទីក្រុងសៀងហៃ
(ក្រុងសៀងហៃ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញដឹកនាំគណ:ប្រតិភូកម្ពុជាចូលរួមជាភ្ញៀវកិត្តិយសនៅក្នុងពិធីបើកព្រឹត្តិការណ៍ “ជំនាញពិភពលោក សៀងហៃ ឆ្នាំ២០២៦” (WorldSkills Shanghai 2026) នាល្ងាចថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលវប្បធម៌ពិព័រណ៍ពិភពលោកសៀងហៃ នៃសាធារណរដ្ឋប្រជាមានិតចិន។
នាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ នេះផងដែរ ឯកឧត្តមរដ្ឋមន្រ្តីក៏បានដឹកនាំគណៈប្រតិភូកម្ពុជាអញ្ជើញចូលរួមពិធីបើក សន្និសីទ “ជំនាញពិភពលោក ឆ្នាំ២០២៦” (WorldSkills Conference 2026) ដែលកម្មវិធីដ៏មានសារៈសំខាន់ទាំងពីរនេះ ប្រព្រឹត្តឡើងក្រោមអធិបតីភាព ឯកឧត្តម លី ឈាង (Li Qiang) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាមានិតចិន៕



