លោកស្រីនាយករដ្ឋមន្ត្រីជប៉ុន Sanae Takaichi លើកឡើងនៅមហាសន្និបាត UN ថា៖ សង្គ្រាមធំៗចំនួន២កំពុងកើនកំដៅខ្លាំងគឺនៅអឺរ៉ុបនិងមជ្ឈិមបូព៌ាបានធ្វើឱ្យសេដ្ឋកិច្ចពិភពលោកប្រែប្រួល
អំឡុងពេលថ្លែងសុន្ទរកថានៅឯកិច្ចប្រជុំប្រចាំឆ្នាំនៃអង្គមហាសន្និបាតអង្គការសហប្រជាជាតិ លោកស្រីនាយករដ្ឋមន្ត្រីជប៉ុន Sanae Takaichi បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការរក្សានូវច្បាប់ និងសណ្តាប់ធ្នាប់អន្តរជាតិចំពេលដែលមានភាពមិនស្ថិតស្ថេរជាសកល។ ដោយសារមានសង្គ្រាមចំនួនពីរដែលកំពុងកើនកំដៅខ្លាំងនៅអឺរ៉ុប និងមជ្ឈិមបូព៌ា សេដ្ឋកិច្ចពិភពលោកពេលនេះកំពុងស្ថិតក្នុងភាពប្រែប្រួល និងសណ្តាប់ធ្នាប់ពិភពលោកកំពុងផ្លាស់ប្តូរនោះ មេដឹកនាំពិភពលោកជាច្រើនបានមកដល់ទីក្រុងញូវយ៉កចាប់ពីថ្ងៃអង្គារនេះ (ម៉ោងនៅអាម៉េរិក) ជាមួយនឹងទស្សនៈវិស័យដែលខុសគ្នាទាំងស្រុងពីពេលមុនៗ។ ខណៈដែលស្ថានភាពនៅមជ្ឈិមបូព៌ាកាន់តែតានតឹងឡើងៗ លោកស្រី Takaichi បាននិយាយថា ប្រទេសជប៉ុនបន្តចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងផ្នែកការទូត ដើម្បីកាត់បន្ថយភាពតានតឹងនៅក្នុងតំបន់ឱ្យបានឆាប់រហ័ស។ លោកស្រី Takaichi បានមានប្រសាសន៍ថា៖ ការធានាឱ្យមាននាវាចរណ៍ដោយសេរី និងសុវត្ថិភាពឆ្លងកាត់ច្រកសមុទ្រ Hormuz សម្រាប់នាវាទាំងអស់ដោយគ្មានការចំណាយបន្ថែម ដូចដែលធ្លាប់ធ្វើពីមុនមក គឺមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ពិភពលោក។ ទន្ទឹមនឹងនេះ សង្គ្រាមរយៈពេលជាង៤ឆ្នាំរវាងរុស្ស៊ី និងអ៊ុយក្រែនហាក់ដូចជាគ្មានសញ្ញានៃការបញ្ចប់នោះទេ ខណៈដែលភាគីទាំងពីរបានបង្កើនការវាយប្រហារផ្នែកយោធារវាងគ្នាបន្ថែមទៀតនៅប៉ុន្មានថ្ងៃថ្មីៗនេះ ហើយកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតជាច្រើនដើម្បីបញ្ចប់ជម្លោះនេះ ក៏មិនទទួលបានលទ្ធផលជោគជ័យឡើយ។ លោកស្រី Takaichi លើកឡើងថា ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន គឺជាឧទាហរណ៍ដ៏ច្បាស់បំផុតនៃការព្យាយាមផ្លាស់ប្តូរស្ថានភាពបច្ចុប្បន្នដោយឯកតោភាគី តាមរយៈការប្រើប្រាស់កម្លាំង ឬការបង្ខិតបង្ខំ។ លោកស្រីបានមានប្រសាសន៍ថា៖ នៅក្នុងស្ថានភាពបច្ចុប្បន្ននេះ យើងត្រូវតែនិយាយថា ក្រុមប្រឹក្សាសន្តិសុខមិនបានបំពេញតួនាទីរបស់ខ្លួនដើម្បីសន្តិភាពអន្តរជាតិឡើយ។ ស្ថានភាពនេះក៏មានហានិភ័យ និងការគំរាមកំហែងកើនឡើងដែលបង្កឡើងដោយអាវុធនុយក្លេអ៊ែរពីសំណាក់រុស្ស៊ី និងកូរ៉េខាងជើងផងដែរ។ ចាប់តាំងពីកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតជាមួយលោក Trump បានបរាជ័យនៅឆ្នាំ ២០១៩ មក មេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un បានពង្រឹងជំហរយោធា និងការទូតរបស់ខ្លួន ដោយពង្រីកឃ្លាំងអាវុធនុយក្លេអ៊ែរ និងបង្កើតសម្ព័ន្ធភាពជាមួយរុស្ស៊ីលើបញ្ហាសង្គ្រាមប្រឆាំងនឹងអ៊ុយក្រែនទៅវិញ។ លោកស្រី Takaichi បានលើកឡើងទៀតថា៖ វឌ្ឍនភាពរបស់កូរ៉េខាងជើងលើកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីល ព្រមទាំងសកម្មភាពតាមអ៊ីនធឺណិត ឬ (cyber activities) គឺជាការគំរាមកំហែងដល់សន្តិភាព និងសន្តិសុខអន្តរជាតិ។ លោកស្រីបានបន្ថែមថា៖ ការអនុវត្តពេញលេញនូវប្រព័ន្ធផ្សព្វផ្សាយជប៉ុនបានរាយការណ៍ថា មេដឹកនាំទាំងពីរបានពិភាក្សាគ្នាអំពីបញ្ហាផ្សេងៗ រួមទាំងបញ្ហាពាក់ព័ន្ធនឹងប្រទេសចិន និងបានឯកភាពគ្នាពង្រឹងបន្ថែមទៀតនូវសមត្ថភាពទប់ស្កាត់ និងការឆ្លើយតបរបស់សម្ព័ន្ធភាពជប៉ុន-អាមេរិក។ មុនពេលឡើងថ្លែងសុន្ទរកថាគន្លឺះនោះលោកស្រីនាយករដ្ឋមន្ត្រីជប៉ុន Sanae Takaichi ក៏បានជួបពិភាក្សាជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump នៅក្រៅកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិក្នុងទីក្រុងញូវយ៉ក ដែរ ដើម្បីបញ្ជាក់ពីភាពរឹងមាំនៃទំនាក់ទំនងទ្វេភាគីរបស់ពួកគេ មុនពេលដំណើរទស្សនកិច្ចផ្លូវរដ្ឋរយៈពេល ៣ ថ្ងៃរបស់ប្រធានាធិបតីចិន Xi Jinping ទៅកាន់ទីក្រុងវ៉ាស៊ីនតោនជួបជាមួយលោក Trump នៅសប្តាហ៍នេះ។ ប្រព័ន្ធផ្សព្វផ្សាយជប៉ុនបានរាយការណ៍ថា មេដឹកនាំទាំងពីរបានពិភាក្សាលើបញ្ហាជាច្រើន រួមទាំងបញ្ហាពាក់ព័ន្ធនឹងប្រទេសចិនផងដែរ ហើយបានឯកភាពគ្នាពង្រឹងបន្ថែមទៀតនូវសមត្ថភាពទប់ស្កាត់ និងការឆ្លើយតបរបស់សម្ព័ន្ធភាពជប៉ុន-អាមេរិក។ នៅចំពោះមុខលោក Trump លោកស្រី Takaichi បានមានប្រសាសន៍ថា៖ ដោយសារស្ថានភាពសន្តិសុខកាន់តែមានភាពតានតឹងខ្លាំងឡើងៗ រួមទាំងនៅក្នុងតំបន់អាស៊ីផងនោះ ការដែលខ្ញុំ និងលោក Donald បានជួបពិភាក្សាគ្នានៅទីស្នាក់ការកណ្តាលអង្គការសហប្រជាជាតិនាពេលនេះ គឺជាការបង្ហាញឱ្យពិភពលោកបានឃើញពីភាពរឹងមាំនៃសម្ព័ន្ធភាពរវាងជប៉ុន និងអាមេរិក»៕
សម្រួលអត្ថបទ៖ សុផារិន្ទ



