ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ បើកវេទិកាសាធារណៈដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល
(បាធាយ)៖ ឯកឧត្តម លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះ មូល ដ្ឋានស្រុកបាធាយខេត្តកំពង់ចាម អញ្ជើញជាអធិបតីបើកវេទិកាសាធារ ណៈក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម ដើម្បីត្រួតពិនិត្យ និងគាំទ្រការ អនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់ កាលទី១ របស់រាជរដ្ឋាភិបាល ។
ក្នុងវេទិកាសាធារណះដោយមានការចូលរួមពីអាជ្ញាធរ មូលដ្ឋាន និង ប្រជាពលរដ្ឋមកពីភូមិ4 គឺភូមិស្វាយពក និងភូមិបាធាយ ភូមិស្រះព្រីង ភូមិទួល នៃស្រុកបាធាយ ខេត្តកំពង់ចាមជិត300នាក់នៅវេលាព្រឹកថ្ងៃទី២២ ខែ កញ្ញា ឆ្នាំ ២០២៦នេះ ឯកឧត្តម លីធុជ ក្នុងនាមជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាធាយ ខេត្តកំពង់ចាម បានមានប្រសាសន៍លើកឡើងពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដោយសម្តេចតេជោ ហ៊ុនសែន និងសម្តេចធិបតី ហ៊ុនម៉ាណែត លើការអភិវឌ្ឍជាតិ ការការពារជាតិ រក្សាសុខសន្តិភាព កំណើនសេដ្ឋកិច្ចសង្គម ការកាត់បន្ថយភាពក្រីក្រ ការរក្សាលំនឹងស្ថេរភាពនយោបាយ ,ការបណ្តុះបណ្តាលកសាងធនធានមនុស្សក៏ដូចជាការគិតគូរខ្ពស់លើសេវាសុខ មាលភាពជូនប្រជាពលរដ្ឋឲ្យមានសុខភាពល្អប្រសើរតាមរយះការផ្តល់ជូននៅបណ្ណបសស បណ្ណសមធម៌ និង បណ្ណក្រីក្រជាដើម ក្នុងន័យដើម្បីឲ្យប្រជាពលរដ្ឋមានជីវភាពធូរធារ ។
ឯកឧត្តមទេសរដ្ឋមន្ត្រីលី ធុជ បានថ្លែងបន្តថា ការបង្កើតវេទិកាសាធារណះនៅ ពេលនេះក្នុងន័យដើម្បីស្តាប់ពីដំណើការអភិវឌ្ឍក្នុងមូលដ្ឋាន ក៏ដូចជាការបង្កើនភាពស្និទស្នាលនិងទំនាក់ទំនងស្អាតស្អំរវាងអាជ្ញាធរនិងប្រជាពលរដ្ឋជាពិសេសដើម្បីស្តាប់ពីការលើកឡើងពីសំណូមពរនិងសំណើរ បញ្ហាក្តីកង្វល់ផ្សេងៗពីពីសំណាក់ប្រជា ពលរដ្ឋក្នុងមូលដ្ឋានស្រុកបាធាយនេះដើម្បីឲ្យប្រធាននៃអង្គវេទិកាធ្វើការដោះស្រាយភ្លាមៗ។ ជាមួយគ្នានេះឯកឧត្តម លី ធុជ ជំនួសមុខឱ្យក្រុមការងារចុះមូលដ្ឋានឃុំបាធាយ ក៏បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះអាជ្ញាធរមន្ត្រីរាជការ អង្គការសង្គមស៊ីវិល និងវិស័យឯកជន និងប្រជាពលរដ្ឋទាំងអស់ដែលបានចូលរួមបញ្ចេញមតិយោបល់ និងលើកឡើងនូវចម្ងល់សំណូមពរនានាដែលជួបប្រទះជាក់ស្តែងក្នុងដែនសមត្ថកិច្ចរបស់រដ្ឋបាលឃុំបាធាយ ស្រុកបាធាយនាពេលនេះ។ឯកឧត្តមថ្លែងថា អស់រយៈពេលមួយព្រឹកនេះ វេទិកានេះបានផ្តល់ឱកាសដល់បងប្អូនប្រជាពលរដ្ឋទទួលបាននូវព័ត៌មានទាំងឡាយដែលក្រុមប្រឹក្សានិងរដ្ឋបាលឃុំបានអនុវត្តក្នុងឆ្នាំកន្លងមក និងសកម្មភាពអាទិភាពនៃការអភិវឌ្ឍក្នុងឆ្នាំបន្តបន្ទាប់ ហើយក៏ជាឱកាសមួយសម្រាប់ប្រជាពលរដ្ឋបានស្តាប់ការឆ្លើយតបពីការលើកឡើងនូវសំណួរ និង សំណូមពរ ដើម្បីធ្វើការដោះស្រាយ ។ហើយតាមរយៈវេទិកានេះក៏បានបង្ហាញនូវតួនាទីរបស់ក្រុមការ ងាររាជរដ្ឋាភិបាលក្នុងការសម្របសម្រួល ការងារជាមួយមូល ដ្ឋាន ក្នុងការឆ្លើយតបជាមួយម្ចាស់ឆ្នោតជាពិសេសប្រជាពលរដ្ឋក្នុងឃុំបាធាយ ស្រុកបាធាយនេះ។
សូមជម្រាបថា ក្នុងវេទិការសាធារណះនាពេលនេះបានរកឃើញនូវបញ្ហាជាអាទិភាពសំខាន់ៗ សម្រាប់រដ្ឋបាលឃុំ និងក្រុមការងារយកទៅពិនិត្យពិចារណាក្នុងការឆ្លើយតប ដើម្បីលើកកម្ពស់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងឃុំ ជាពិ សេសពង្រឹងការចូលរួមរបស់ប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិល វិស័យឯកជន ក្នុងកិច្ចអភិវឌ្ឍន៍របស់ឃុំឲ្យកាន់តែល្អប្រសើរឡើង។ ដំណើរការនៃវេទិកានេះបានប្រព្រឹត្តទៅដោយរលូន និងមានការចូលរួមរបស់ប្រជាពលរដ្ឋយ៉ាងសកម្មក្នុងការលើកឡើងនូវបញ្ហានិងការបញ្ចេញមតិ។ អង្គវេទិកាទទួលបាននូវសំនួរ និង សំណូមពរពីតំណាងប្រជាពលរដ្ឋជាច្រើនដែលផ្តោតលើការសុំប្រេងចាក់ម៉ាស៊ីនបូមទឹក ជីកប្រឡាយទឹក ជួស ជុលកសាងផ្លូវ ,សង់របងនិងអគារសាលារៀន ស្នើសុំអន្តរាគមន៍បើកផ្លូវសាធារណះដែលបិទដោយបុគ្គលឯកជនឲ្យបានចរាចរ ណ៍ឡើងវិញ រួមទាំងសម្លៀកបំពាក់សម្រាប់ប្រជាការពារភូមិជាដើម។ដោយបញ្ហាដែលស្នើឡើងក៌ត្រូវអង្គវេទិការបានឆ្លើយ តប និងស្រាយបំភ្លឺភ្លាមៗ។ ដោយឡែកសំណួរ និងសំណូមពរដែលនៅសល់មិនទាន់បានឆ្លើយតបពេលនេះនឹងយកទៅពិភាក្សាដោះស្រាយនៅពេលក្រោយតាមប្រភេទរដ្ឋបាល និង ក្រុមការងារតាមថ្នាក់នីមួយៗ ៕



