សួនច្បារមាត់បឹងតាកែវ កំពុងក្លាយជាតំបន់បៃតង និង កន្លែងកម្សាន្តសម្រាប់ប្រជាពលរដ្ឋ

ខេត្តតាកែវ ៖ តំបន់សួនច្បារមាត់បឹងតាកែវ ដែលកំពុងត្រូវបានអភិវឌ្ឍន៍ រៀបចំឡើងវិញ ដើម្បីបង្កើនសោភ័ណភាពទីក្រុង បង្កើតទីធ្លាសាធារណៈសម្រាប់ប្រជាពលរដ្ឋ។

ការរៀបចំទីធ្លាសាធារណៈនៅតំបន់មាត់បឹងតាកែវ នឹងរួម ចំណែកបង្កើនសោភ័ណភាពក្រុងដូនកែវ បង្កើតបរិយាកាសបៃតង និង ផ្តល់កន្លែងសម្រាប់ប្រជាពលរដ្ឋមកហាត់ប្រាណ សម្រាកលំហែ និង ជួបជុំគ្រួសារ ព្រមទាំងអាចក្លាយជាចំណុចទាក់ទាញភ្ញៀវទេសចរដែលមកកាន់ខេត្តតាកែវផងដែរ។

ទន្ទឹមនឹងការអភិវឌ្ឍដែលកំពុងដំណើរការ រដ្ឋបាលខេត្តតាកែវ ក៏បានស្នើសុំការយោគយល់ និង អធ្យាស្រ័យពីប្រជាពលរដ្ឋចំពោះផលប៉ះពាល់ ឬ ការរំខានបណ្តោះអាសន្នមួយចំនួនដែលអាចកើតមានក្នុងអំឡុងពេលដំណើរការកែលម្អ និង សាងសង់នៅតំបន់មាត់បឹង។

រដ្ឋបាលខេត្ត បានឲ្យដឹងថា ការកែលម្អនេះ គឺជាផ្នែកមួយ នៃការរៀបចំ និង អភិវឌ្ឍន៍ទីក្រុងដូនកែវ ឲ្យកាន់តែមានសោភ័ ណភាព បរិស្ថានល្អ និង ផាសុកភាព សម្រាប់ការរស់នៅ និង ការប្រើប្រាស់ទីធ្លាសាធារណៈរបស់ប្រជាពលរដ្ឋនាពេលខាងមុខ។

ជាមួយនឹងការកែលម្អសួនច្បារមាត់បឹងតាកែវនេះ ប្រជាពល រដ្ឋក៏អាចរំពឹងថា តំបន់នេះនឹងក្លាយជាទីធ្លាបៃតងមួយបន្ថែមទៀតនៅក្នុងក្រុងដូនកែវ ដែលអាចចូលរួមលើកកម្ពស់សោភ័ណភាពទីក្រុង និង បង្កើតបរិយាកាសកាន់តែទាក់ទាញសម្រាប់ប្រជាពលរដ្ឋ និង ភ្ញៀវទេសចរ៕