ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ អញ្ជើញចុះបំពេញការងារមនុស្សធម៌ និងទស្សនកិច្ចស្វែងយល់អំពីការប្រកបរបរចិញ្ចឹមជីវិតរបស់ប្រជាពលរដ្ឋ នៅរមណីយដ្ឋានធម្មជាតិចំនួន ២ ក្នុងខេត្តកំពង់ឆ្នាំង

ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ អ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ ឆ្នាំង រួមជាមួយក្រុមការងារ បានអញ្ជើញជួបសំណេះសំណា ល និងសួរសុខទុក្ខប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតនៅឃុំអូរឫស្សី និងអតីតប្រធានភូមិ អនុប្រធានភូមិ ឃុំតាជេស ស្រុកកំពង់ត្រឡាច ព្រមទាំងទស្សនកិច្ចរមណីយដ្ឋានធម្មជាតិចំនួន ២កន្លែង នៅស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

ជាមួយគ្នានោះ ឯកឧត្ដមបណ្ឌិត បានពាំនាំប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពជា និងឯកឧត្តមបណ្ឌិត សភាចារ្យ អ៊ុក រ៉ាប៊ុន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូល ដ្ឋានខេត្តកំពង់ឆ្នាំង ដែលជានិច្ចកាល ថ្នាក់ដឹកនាំតែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋទូទៅ ដោយមិនប្រកាន់ពូជសាស ន៍ ពណ៌សម្បុរ និងនិន្នាការនយោបាយឡើយ។

ឯកឧត្តមបណ្ឌិត តែងតែអញ្ជើញចុះសួរសុខទុក្ខ និងផ្ដាំផ្ញើដល់ក្រុមការងារ និងរដ្ឋបាលឃុំបន្តយកចិត្តទុកដាក់ខ្ពស់ចំពោះបង ប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានដែលមានជីវភាពលំបាក ដើម្បីក្ដាប់បានស្ថានភាពជាក់ស្ដែងអំពីការរស់នៅ ការហូបចុក ការស្នាក់នៅ ហើយបង្ហាញពីមនោសញ្ចេតនា និងការជួយសម្រា លទុក្ខលំបាកដោយឈរលើស្មារតី «ជួយគ្នាក្នុងគ្រាលំបាក» ដោយធានាបានថាគ្មានពលរដ្ឋណាម្នាក់ត្រូវបានទុកចោលនោះឡើយ។

ទន្ទឹមនឹងនោះ ឯកឧត្តមបណ្ឌិត បានបន្តចុះសួរសុខទុក្ខអតីតប្រធា នភូមិ អនុប្រធានភូមិ ឃុំតាជេស ដើម្បីបង្កើតបរិយាកាសស្និទ្ធស្នាល បង្កើនទំនុកចិត្ត និងពង្រឹងចំណងមិត្តភាពរវាងថ្នាក់ ដឹកនាំជាមួយប្រជាពលរដ្ឋឱ្យកាន់តែរឹងមាំ។

ក្នុងឱកាសនោះផងដែរ ឯកឧត្តមបណ្ឌិត បានដឹកនាំក្រុមការ ងារ ទស្សនកិច្ចស្វែងយល់អំពីការប្រកបរបរចិញ្ចឹមជីវិតរបស់ប្រជាពលរដ្ឋ នៅរមណីយដ្ឋានធម្មជាតិចំនួន ២កន្លែងរួមមាន ទឹកធ្លាក់ថ្មក្រាល នៅភូមិកោះខ្ទម្ភ ឃុំជៀប ស្រុកទឹកផុស ទឹកធ្លាក់ស្រែអំពិល នៅភូមិក្ដុល ឃុំក្ដុលសែនជ័យ ស្រុកទឹកផុស នៅខេត្តកំពង់ឆ្នាំង។ រមណីយដ្ឋានទាំងពីរនេះ មានទឹកធ្លាក់ហូរកាត់ផ្ទាំងថ្មជាថ្នាក់ៗ អមដោយព្រៃឈើខៀវស្រងា ត់ និងទិដ្ឋភាពព្រៃភ្នំយ៉ាងស្រស់ស្អាត មានខ្យល់អាកាសបរិសុទ្ធធ្វើឱ្យអារម្មណ៍ស្រស់ស្រាយពេលបានមកដល់។ 

បន្ថែមលើនោះ សហគមន៍អេកូទេសចរណ៍បានរៀបចំកន្លែងផ្ញើម៉ូតូ ឡាន តូបលក់ម្ហូបអាហារ កន្លែងញ៉ាំអាហារ សេវាកម្មល្អ បរិស្ថានស្អាត បន្ទប់ទឹកមានអនាម័យរក្សាបានសណ្ដាប់ ធ្នាប់រៀបរយ និងមានសុវត្ថិភាពដល់ភ្ញៀវទេសចរមកកម្សាន្ត។ មិនតែប៉ុណ្ណោះ ភ្ញៀវទេសចរអាចងូតទឹកជ្រោះ សម្រាកលំ ហែក្រោមដើមឈើត្រជាក់ ទទួលទានម្ហូបអាហារលក្ខណៈគ្រួសារ មិត្តភក្តិ ការថតរូបកម្សាន្តជាមួយទិដ្ឋភាពធម្មជាតិព្រៃភ្នំ និងដើរទស្សនាព្រៃឈើជុំវិញផងដែរ៕