ធនាគារ ARDB ចូលរួមសិក្ខាសាលាស្តីពី “ការត្រៀមខ្លួនទទួលបានហិរញ្ញវត្ថុដើម្បីអភិវឌ្ឍន៍អាជីវកម្មសម្រាប់វិស័យ MSMEs តាមឌីជីថល” នៅខេត្តតាកែវ
ខេត្តតាកែវ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នៅព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦នេះ លោក គិត ខេមរារិទ្ធ ប្រធាននាយកដ្ឋានផ្នែកលក់ និងទីផ្សារ និងលោក អ៊ុក វឌ្ឍនា អនុប្រធានការិយាល័យឥណទានសាខាដូនពេញនិងសហការី នៃធនាគារ ARDB បានអញ្ជើញចូលរួមក្នុងកម្មវិធីសិក្ខាសា លាស្តីពី “ការត្រៀមខ្លួនទទួលបានហិរញ្ញវត្ថុដើម្បីអភិវឌ្ឍន៍អាជីវកម្មសម្រាប់វិស័យMSMEs តាមឌីជីថល”នៅក្នុងសាលាខេត្តតាកែវ។
សិក្ខាសាលានេះមានការអញ្ជើញចូលរួមក្រោមអធិបតីភាព ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាលសម្ព័ន្ធសមាគមសហគ្រាសធុនតូចនិងមធ្យមកម្ពុជា រួមនិងតំណាងថ្នាក់ដឹកនាំស្ថាប័នពាក់ព័ន្ធ និងម្ចាស់អាជីវកម្មប្រមាណ២០០នាក់ផងដែរ។
នៅក្នុងឱកាសនោះដែរ លោក អ៊ុក វឌ្ឍនា អនុប្រធានការិយា ល័យឥណទានសាខាដូនពេញបានចូលរួមធ្វើបទបង្ហាញអំពីគោលការណ៍ឥណទានបស់ធនាគារ ARDB និងធ្វើជាវាគ្មិនឆ្លើយតបសំណួររបស់ម្ចាស់អាជីវកម្មទាក់ទងនឹងដំណើរការរៀបចំឥណទានដើម្បីទទួលបានប្រាក់កម្ចីយកទៅប្រើប្រាស់លើមុខរបររបស់ពួកគាត់៕



