កងទ័ពជាតិនេប៉ាល់បង្កើតកន្រ្តកខ្សែរ៉ូកបណ្ដោះអាសន្នដើម្បីជួយសង្រ្គោះប្រជាជនពីច្រាំងម្ខាងនៃទន្លេ Trishuli ដែលត្រូវកាត់ផ្តាច់ដោយទឹកជំនន់ដ៏សាហាវកាលពីថ្ងៃ២៦ខែសីហា
កងទ័ពនេប៉ាល់បានបង្កើតប្រព័ន្ធខ្សែរ៉កបណ្ដោះអាសន្នដើម្បីបានឆ្លងកាត់ទន្លេ Trishuli ក្នុងយុទ្ធនាការជួយសង្រ្គោះប្រជាជនពួកគេឆ្លងកាត់ទៅប៉ែកម្ខាងទៀត បន្ទាប់ពីទឹកជំនន់ល្បាប់ដ៏សាហាវបានកាត់ផ្តាច់បំផ្លាញផ្លូវថ្នល់របស់ពួកគេ និងរំខានដល់ផ្លូវថ្មើជើងធម្មតានៅក្នុងតំបន់នោះ។ បុគ្គលិកសង្រ្គោះ និងកងទ័ព ត្រូវបានគេមើលឃើញថាបាននឹងកំពុងជួយប្រជាជនពួកគេឱ្យឡើងលើកន្រ្តកខ្សែរ៉កនៅ Bidur ក្នុងស្រុក Nuwakot នៅថ្ងៃព្រហស្បតិ៍នេះ និងជួយពួកគេចុះទៅកាន់ទូកបន្ទាប់ពីឆ្លងកាត់ទឹកទន្លេ។ ប្រជាជនបានរង់ចាំនៅច្រាំងទន្លេម្ខាងទៀតសម្រាប់វេនបន្ទាប់របស់ពួកគេដែរ ស្របពេលដែលការឆ្លងកាត់បណ្ដោះអាសន្នបានផ្តល់ផ្លូវជំនួស ក្រោយពីទឹកជំនន់កាត់ផ្តាច់។ ក្រៅពីខ្សែរ៉កបណ្ដោះអាសន្ននេះដែលបានច្នៃយកមកប្រើប្រាស់ដើម្បីជួយសង្រ្គោះប្រជាជននេប៉ាល់ឲ្យធ្វើដំណើររវាងច្រាំងទន្លេទាំងពីរហើយ អាជ្ញាធរនេប៉ាល់ក៏បានទទួលជំនួយជាយន្តហោះ Drone ដើម្បីបញ្ជូនជំនួយ ឬ អាហារទៅកាន់តំបន់ដាច់ស្រយាល ដែលកាត់ផ្តាច់ដោយជំនន់ល្បាប់ផងដែរ។ យោងតាមទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយជាតិរបស់ប្រទេសនេប៉ាលបានបញ្ជាក់ថាមនុស្សស្លាប់កើនដល់១២០៤នាក់នាក់បានស្លាប់ និងជាង៤២០០នាក់បាត់ខ្លួននៅក្នុងប្រទេសនេប៉ាល់ដោយសារតែទឹកជំនន់ភ្លាមៗ ពីបំណាក់ផ្ទាំងទឹកកកនៃជួរភ្នំហិម៉ាល័យ៕
សម្រួលអត្ថបទ៖ សុផារិន្ទ



