ធនាគារ ARDB ជួបពិភាក្សាជាមួយក្រុមបេសកកម្ម IFAD និងលេខាធិការដ្ឋាន ASPIRE-AT ដើម្បីពង្រឹងការគាំទ្រឥណទានដល់កសិករខ្នាតតូច ក្រោមកម្មវិធី ASPIRE-AT

ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ក្រុមការងារគម្រោងនៃធនាគារ ARDB បានចូលរួមកិច្ចប្រជុំពិភាក្សាការងារជាមួយក្រុមបេសកកម្មរបស់អង្គការមូលនិធិអន្តរជាតិសម្រាប់ការអភិវឌ្ឍកសិកម្ម (IFAD) និងក្រុមការងារលេខាធិការដ្ឋាន ASPIRE-AT នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រោមកម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផលកសិកម្ម (ASPIRE-AT)។

កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងនៅស្នាក់ការកណ្តាលនៃធនាគារ ARDB ក្នុងគោលបំណងតាមដាន និងពិនិត្យមើលវឌ្ឍនភាពនៃការអនុវត្តគម្រោង ព្រមទាំងពិភាក្សាលើបញ្ហាប្រឈម និងស្វែងរកដំណោះស្រាយ ដើម្បិជំរុញការផ្តល់ឥណទានឱ្យកាន់តែមានប្រសិទ្ធភាពជូនដល់អ្នកទទួលផលពីគម្រោង ASPIRE-AT។