ជំនាញកាត់សក់ និងសាឡន កំពុងតែពេញនិយម ក្នុងស្រទាប់យុវជន ចាប់យកជាជំនាញ សំរាប់អនាគតរបស់ខ្លួន
សាលាអន្តរជាតិបណ្តុះបណ្តាលជំនាញសក់ និងសម្រស់ International Barber and salon Academy (IBA) រៀបចំពិធីប្រគល់វិញ្ញាបនបត្រ ជូនដល់សិស្ស ក្រោមវត្តមានលោក វង់ សារុំ នាយកសាលាអន្តរជាតិ IBA ឯកឧត្តម សុឹម សារុំ អនុប្រធានរាជបណ្ឌត្យសភាកម្ពុជា លោកស្រី វល័ក្ខ ម្ចាស់រីសត ថ្មត្រជាក់ ខេត្តកំពង់ឆ្នាំ ង លោកស្រី តុង ចន្ធូ អគ្គនាយិកាសាលា នៅរសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦ នាសណ្ឋាគារ Crowne Plaza រាជធានីភ្នំពេញ ។
លោក វង់ សារុំ នាយកសាលាអន្តរជាតិ IBA បានអោយដឹងថា សាលាអន្តរជាតិ IBA បានបង្កេីតឡេីងនៅក្នុងឆ្នាំ២០១៨ ដោយបានបណ្តុះបណ្តាលសិស្សាសនុសិស្សជាច្រេីន អោយមានជំនាញច្បាស់លាស់លេីកជំនាញសក់ និងសាឡន ដោយខ្លះបានបង្កេីតអាជីវកម្មផ្ទាល់ខ្លួន ឯខ្លះក៏ទៅចូលរួមធ្វេីការនៅតាមហាងកាត់សក់ និងសាឡនស្តង់ដាធំៗ
និងខ្លះក៏បានយកជំនាញនេះ ទៅបង្ហាញនៅតាមប្រទេសផ្សេងផងដែរ រួមមាន ៖ សហរដ្ឋអាមេរិក ប្រទេសអូស្ត្រាលី ប្រទេសបារាំងជាដេីម ។ បច្ចុប្បន្នវិទ្យាស្ថានបាននិងកំពុងបណ្តុះបណ្តាលជំនាញដល់សិស្សជាង២០០នាក់ ។ លោកនាយកបានបន្តថា សិស្សដែលបានមកសិស្សានៅទីនេះ គឺទទួលបាននូវជំនាញច្បាស់លាស់ អាចមានកន្លែងបេីកាជីវកម្មរបស់ខ្លួន និងជាង៣០០នាក់ទៅធ្វេីការអោយកន្លែងគេ និងបានឈានទៅធ្វេីការនៅក្រៅប្រទេសផងដែរ រួមមានអូស្ត្រាលី បាំរាំង សហរដ្ឋអាមេរិក ។ សាលាមានជំនាញ និងបទពិសោធន៍ច្បាស់លាស់ ក្នុងការបង្រៀនដល់សិស្សអោយទទួលបានប្រសិទ្ធភាព។
លោកនាយកបានសង្កត់ធ្ងន់ថា “ចាប់ផ្តេីមជាមួយ IBA រីកចម្រេីនជាមួយ IBA បង្កេីតអ្នកជំនាញ បណ្តុះ សហគ្រិនជំនាន់ថ្មី និងកសាងអនាគត “។
គូសបញ្ជាក់ថា សាលាអន្តរជាតិបណ្តុះបណ្តាលជំនាញសក់ និងសម្រស់ International Barber and salon Academy (IBA) បានសាខាចំនួន៦ទីតាំង ដោយសាខាធំមានទីតាំងនៅផ្ទះលេខ២៨៦ ផ្លូវឧញ៉ាទ្រីហេង ២០១១ជិតផ្សាឈូកមាស ស្ថិតក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ មានចំណាប់អារម្មណ៍ក្នុងការសិក្សាអាចទនាក់ទំនងបានតាមរយៈលេខទូរស័ព្ទ ០៧៦ ៧ ១ ៧១៧១៨ /០៣១៧១៧១៧១៨ /០១៦ ៧៦២៦៣៦១ ។




