អ្នកវិទ្យាសាស្រ្តបញ្ជាក់យូរមកហើយថា៖ នៅពេលភពផែនដីឡើងកំដៅខ្លាំង នោះបាតុភូត El Ninos ក៏កាន់តែខ្លាំងដែរ! បង្ករជាការប្រែប្រួលអាកាសធាតុមានទឹកជំនន់ និងគ្រោះរាំងស្ងួតធ្ងន់ធ្ងរ
ការសិក្សាថ្មីមួយបានបង្ហាញថាបាតុភូត El Ninos បានធ្វើឱ្យមានភាពវឹកវរផ្នែកអាកាសធាតុធម្មជាតិដែលលេចឡើងរៀងរាល់ពីរទៅបីឆ្នាំម្តង និងធ្វើឱ្យសីតុណ្ហភាពពិភពលោកឡើងកម្តៅខ្លាំងឡើងៗ និងកំពុងកាន់តែខ្លាំងឡើងជាលំដាប់ដោយសារតែការប្រែប្រួលអាកាសធាតុដែលបង្កឡើងដោយសកម្មភាពរបស់មនុស្ស។ អែលនីណូគឺមានកម្លាំងខ្លាំងជាង ៣៦% ជាងមុនពេលយុគសម័យឧស្សាហកម្មចាប់ផ្តើមនៅពាក់កណ្តាលទសវត្សរ៍ឆ្នាំ ១៨០០ជាមួយនឹងការកើនឡើង ១៦% ក្នុងរយៈពេល៤០ឆ្នាំចុងក្រោយនេះ ដែលបង្ហាញថាការកើនឡើងនៃបាតុភូតអែលនីណូកំពុងបង្កើនល្បឿន នេះបើយោងតាមការសិក្សាថ្មីមួយនៅក្នុងទិនានុប្បវត្តិ វិទ្យាសាស្ត្រកាលពីថ្ងៃព្រហស្បតិ៍។ ការរកឃើញនេះបានកើតឡើងនៅពេលដែលអែលនីណូបានបង្កើតឡើងកាលពីពីរទៅបីខែមុន និងត្រូវបានគេចាត់ទុកថាវាបានឡើងខ្លាំងរួចទៅហើយ ហើយត្រូវបានគេព្យាករណ៍ថានឹងក្លាយជាកំណត់ត្រាដ៏ធំបំផុតនៅក្នុងប៉ុន្មានខែខាងមុខ។ បាតុភូត អែលនីណូ ជាការឡើងកម្តៅបណ្តោះអាសន្ននៃផ្នែកខ្លះនៃមហាសមុទ្រប៉ាស៊ីហ្វិកអេក្វាទ័រ បានធ្វើឱ្យអាកាសធាតុប្រែប្រួលទូទាំងពិភពលោក បង្កើនព្រឹត្តិការណ៍ធ្ងន់ធ្ងរ រួមទាំងរលកកំដៅ ទឹកជំនន់នៅកន្លែងខ្លះ និងគ្រោះរាំងស្ងួតនៅកន្លែងផ្សេងទៀតលើពិភពលោកដែរ។ ពួកវាអាចធ្វើឱ្យខូចខាតដល់តម្លៃជួសជុលរាប់ពាន់ រាប់លានដុល្លារ។ ចំណែកការសិក្សារបស់លោកស្រី Julia Cole ដែលជាអ្នកវិទ្យាសាស្ត្រផ្នែកអាកាសធាតុបុរាណនៅសាកលវិទ្យាល័យ Michigan បានបញ្ជាក់ជាសាធារណៈ និង សូមឲ្យមនុស្សក្រឡេកមើលទៅអតីតកាលនៃបាតុភូត El Ninos ដែលមានអាយុកាលប្រហែល៩០០ឆ្នាំមុន។ អ្នកវិទ្យាសាស្ត្ររូបនេះបានដាក់ទ្រឹស្ដីជាយូរមកហើយថា នៅពេលដែលពិភពលោកឡើងកំដៅ នោះបាតុភូត El Ninos នឹងកាន់តែឡើងខ្លាំងដែរ ពីព្រោះវាផ្អែកលើភាពខុសគ្នានៃសីតុណ្ហភាពមហាសមុទ្របើប្រៀបធៀបទៅនឹងមធ្យមភាគនៃភពផែនដី។ ប៉ុន្តែកំណត់ត្រាជាច្រើនត្រូវបានគេសង្កេតថាមានអាយុកាលត្រឹមតែ៧៥ឆ្នាំប៉ុណ្ណោះ ដូច្នេះអ្នកវិទ្យាសាស្ត្របាននិយាយថាជាធម្មតាទិន្នន័យនោះ គឺវាមានភាពមិនច្បាស់លាស់ពេកសម្រាប់និន្នាការមួយនោះទេ។ ទោះបីជាពួកគេបានក្រឡេកមើលទៅអតីតកាលនៃកំណត់ត្រាប្រវត្តិសាស្ត្រ ហើយបានរកឃើញអតីតកាលនៃបាតុភូត El Ninos ដូចជាបាតុភូតដ៏ធំសម្បើមនៅឆ្នាំ១៨៧៧ គឺដោយសារតែការផ្លាស់ប្តូរ ដែលវាបង្កឡើងនៅទូទាំងពិភពលោក៕
សម្រួលអត្ថបទ៖ សុផារិន្ទ



