ធនាគារ ARDB ចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយ ក្លឹបអ្នកកាសែតកម្ពុជា ដើម្បីជំរុញការផ្សព្វផ្សាយវិស័យកសិកម្ម និងវិស័យបៃតង
ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងក្លិបអ្នក កាសែតកម្ពុជា (CCJ) បានចាប់ដៃគ្នាដើម្បីជំរុញការឲផ្សព្វ ផ្សាយវិស័យកសិកម្ម និងវិស័យបៃតង ព្រមទាំងលើកកម្ពស់ការយល់ដឹងរបស់អ្នកសារព័ត៌មានកម្ពុជាលើវិស័យកសិកម្ម។
នៅក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីកិច្ចសហប្រតិបត្តិការរាងស្ថាប័នទាំងពីរដែលបានធ្វើឡើងនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ ក្រោមវត្តមាន ឯកឧត្ដមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនា យកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ព្រមទាំងលោក ពុយ គា ប្រធានក្លឹបអ្នកកាសែតកម្ពុជា។
ពិធីចុះ MoU នេះនឹងផ្តល់ព័ត៌មាន ចំណេះដឹង និងការយល់ដឹងអំពីសារៈសំខាន់នៃវិស័យកសិកម្ម និងវិស័យបៃតងដល់សាធារណជន ជាពិសេសប្រជាកសិករទាំងអស់ ដើម្បីចូល រួមជំរុញការអភិវឌ្ឍវិស័យទាំងនេះនៅកម្ពុជា។
ឯកឧតកដមបណ្ឌិត កៅ ថាច បានបញ្ជាក់ថាតាមរយៈការផ្តល់ឥណទាន សេវាទូទាត់ ប្រាក់បញ្ញើ និងសេវាហិរញ្ញវត្ថុផ្សេងៗ ARDB ផ្តោតលើការគាំទ្រកសិករ សហគមន៍កសិកម្ម សហ គ្រាសធុនតូច និងមធ្យម អ្នកប្រមូលទិញ អ្នកកែច្នៃផលិតផលកសិកម្ម និងភាគីពាក់ព័ន្ធនៅក្នុងខ្សែច្រវាក់តម្លៃកសិកម្ម។ ជាមួយគ្នានេះ ធនាគារក៏បានពង្រឹងការគាំទ្រផ្នែកបច្ចេកទេស ការស្វែងរកទីផ្សារ ការកសាងសមត្ថភាព និងការជំរុញការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីបង្កើនផលិតភាព និងសមត្ថភាពប្រ កួតប្រជែងរបស់អ្នកប្រកបរបរក្នុងវិស័យកសិកម្ម។
បច្ចុប្បន្ន ARDB ក៏កំពុងផ្តោតលើការអភិវឌ្ឍហិរញ្ញប្បទានបៃតង និងប្រកបដោយចីរភាព ព្រមទាំងការពង្រឹងសេវាឌីជីថល ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជនបទ និងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ។
កិច្ចសហប្រតិបត្តិការនេះត្រូវបានរំពឹងថា នឹងជួយពង្រឹងសមត្ថភាព និងការយល់ដឹងរបស់អ្នកសារព័ត៌មានកម្ពុជា លើវិស័យកសិកម្ម និងវិស័យបៃតង ព្រមទាំងជំរុញការផ្សព្វផ្សាយព័ត៌មានដែលមានគុណភាព ដើម្បីចូលរួមបញ្ជ្រាបការយល់ដឹងរបស់សាធារណជន និងគាំទ្រដល់ការអភិវឌ្ឍវិស័យកសិកម្ម និងសេដ្ឋកិច្ចបៃតងនៅកម្ពុជា៕




