មនុស្សរាប់រយនាក់បាត់ខ្លួននៅក្នុងស្រុក Gyirong ប្រទេសចិនក្រោយជួបគ្រោះទឹកជំនន់និងរអិលបាក់ដី! ក្នុងនោះមានជនជាតិឥណ្ឌា១៣៣ដែលបានឆ្លងកាត់មកធ្វើធម្មយាត្រាទៅកាន់ភ្នំ Kailash

ទីភ្នាក់ងារសារព័ត៌មានស៊ីនហួររបស់ប្រទេសចិនបាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ហេតុការណ៍រអិលបាក់ដីនៅទីបេដែលបណ្តាលមកពីការបាក់ផ្ទាំងទឹកកកនៅតំបន់ភ្នំហិម៉ាឡៃបានបណ្តាលឱ្យមនុស្សបីនាក់ស្លាប់នៅប៉ែកខាងប្រទេសចិន និង ៥៥៨ នាក់បាត់ខ្លួន ខណៈដែលប៉ូលីសនៅក្នុងប្រទេសនេប៉ាល់បានរាយការណ៍ថា យ៉ាងហោចណាស់មានមនុស្ស ១៦២ នាក់បានស្លាប់ បន្ទាប់ពីទឹកជំនន់ដ៏ធំសម្បើមបោកសង្រ្គប់ក្នុងតំបន់ព្រំដែននៃប្រទេសនេប៉ាល់ និងចិនដោយឆ្លងកាត់សហគមន៍នានានាំយកផ្ទះនិងអគារហូរជាច្រើនខ្នងទៅជាមួយល្បាក់ភក់ផងដែរកាលពីល្ងាចម្សិលមិញ។ វីដេអូពីយន្តហោះគ្មានមនុស្សបើកបានបង្ហាញពីផ្លូវថ្នល់ត្រូវបំផ្លាញ និងអគារត្រូវបានកប់ដោយទឹកជំនន់មានពណ៌ដូចស៊ីម៉ង់ត៍ស្អិត។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋស៊ីនហួរបានរាយការណ៍ពីចំនួនមនុស្សស្លាប់ និងរបួសយ៉ាងច្រើននាក់។ ទូរទស្សន៍រដ្ឋចិន CCTV បានរាយការណ៍ថា មនុស្សចំនួន២៦០នាក់ ក្នុងចំណោ មមនុស្ស៥៥៨នាក់ដែលបាត់ខ្លួនភាគច្រើននៅទីបេគឺជាជន បរទេស និងអ្នកភូមិពីរនាក់ត្រូវបានគេជួយសង្គ្រោះ។ យ៉ាងហោចណាស់មានពលរដ្ឋចិន៣នាក់ស្លាប់គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរបស់ប្រទេសចិន។ មន្ត្រីនៅប្រទេសនេប៉ាល់មុននេះបាននិយាយថាមនុស្ស៤០៣នាក់ រួមទាំងជនបរទេស ៣៤១ នាក់ត្រូវបានរាយការណ៍ថាបាត់ខ្លួន ដោយក្នុងនោះមានជនជាតិ១៣៣នាក់ ដែលបានមកធ្វើធម្មយាត្រាទៅកាន់ភ្នំ Kailash ក្នុងប្រទេសទីបេ ដែលជាកន្លែងពិសិដ្ឋសម្រាប់ក្រុមសាសនាហិណ្ឌូ នេះបើយោងតាមលោក Sunil Sharma អ្នកនាំពាក្យក្រុមប្រឹក្សាទេសចរណ៍។ ចំណែកនៅ​ខាងប្រទេ ស​នេប៉ាល់វិញ គ្រោះមហន្តរាយ​ភ្លាមៗនេះ​បាន​សម្លាប់​មនុស្ស​កើនដល់១៦០នាក់ និង​ធ្វើ​ឲ្យ​អ្នកទេសចរ កម្មករ និង​អ្នក​ដទៃ​ទៀត​បាត់​ខ្លួន​បន្ទាប់ពី​វាបាន​បោកបក់​ឆ្លងកាត់​សហគមន៍​នានា និង​ធ្វើ​ឲ្យ​ការ​ធ្វើដំណើរ​នៅ​តំបន់​មួយចំនួន​ត្រូវកាត់ផ្តាច់។ ទូរទស្សន៍​រដ្ឋ CCTV របស់​ប្រទេស​ចិន​បាន​ចេញផ្សាយ​វីដេអូ​ដ្រូន​នៃ​ជ្រលងភ្នំ​លិច​ទឹក តំបន់​ដែល​នាំ​ទៅ​កាន់​ទីក្រុង​ព្រំដែន Gyirong។ CCTV បាន​រាយការណ៍​ថា ផ្លូវ​សំខាន់​ដែល​នាំ​ទៅ​កាន់​តំបន់​ព្រំដែន​ត្រូវ​បាន​បំផ្លាញខ្ទេចខ្ទី ដែល​ធ្វើ​ឲ្យ​ប្រតិបត្តិការ​ជួយសង្គ្រោះ​មាន​ការលំបាក​ខ្លាំង៕

សម្រួលអត្ថបទ៖ សុផារិន្ទ