កិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងអនុក្រឹត្យស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់គណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់

ទីស្ដីការក្រសួង៖នារសៀលថ្ងៃពុធ ទី២៦ ខែសីហា ឆ្នាំ២០២៦ ឯកឧត្ដម ម៉ី ម៉ារ៉ាឌី អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងអនុក្រឹត្យស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់គណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ដោយមានការចូលរួមពីសំណាក់ អគ្គនាយករង នាយករងខុទ្ទកាល័យ ប្រធាន អនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ និងមន្រ្តីជំនាញពាក់ព័ន្ធផ្សេងទៀត។

កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងដើម្បីពិនិត្យ និងកែសម្រួលពាក្យពេចន៍ និងខ្លឹមសារមួយចំនួននៃសេចក្តីព្រាងអនុក្រឹត្យនេះឱ្យកាន់តែមានន័យគ្រប់ជ្រុងជ្រោយ មានសង្គតិភាពគតិយុត្ត និងឆ្លើយតាមទៅនឹងការរីកចម្រើនសេដ្ឋកិច្ច និងសង្គមជាក់ស្តែង៕