សូមចូលរួមរំលែកទុក្ខនិងសោកស្តាយបំផុត! ករណីភ្លើងឆាបឆេះមន្ទីរពេទ្យរដ្ឋផ្នែកកុមារនៅប៉ាគីស្ថានបានសម្លាប់ទារក១៤នាក់គួរឱ្យសង្វេគនិងអនោចអធមនាព្រឹកថ្ងៃពុធនេះ

យោងតាមមន្ត្រីមន្ទីរពេទ្យ និងមន្រ្តីរដ្ឋាភិបាលប៉ាគីស្ថានបានឲ្យដឹងថាករណីអគ្គីភ័យបានឆាបឆេះនៅព្រឹកថ្ងៃពុធនេះ នៅមន្ទីរពេទ្យកុមារ សម្រាប់អគារទារកទើបនឹងកើតនៃមន្ទីរពេទ្យរដ្ឋដ៏ធំមួយក្នុងរដ្ឋធានីប៉ាគីស្ថាន បានសម្លាប់ទារកចំនួន១៤នាក់ គួរឲ្យសង្វេគបំផុត។ មន្ត្រីមន្ទីរពេទ្យបាននិយាយថា មន្ទីរពេទ្យកុមារនៅវិទ្យាស្ថានវិទ្យាសាស្ត្រ នៃវេជ្ជសាស្ត្រប៉ាគីស្ថានបានផ្ទុកទារកទើបនឹងកើតយ៉ាងហោចណាស់១៥នាក់នៅពេលដែលអគ្គីភ័យបាននឹងកំពុងឆាបឆេះនោះ។ យ៉ាងហោចណាស់ទារកម្នាក់ត្រូវបានគេជួយសង្គ្រោះទាន់ពេលវេលា។ មន្ត្រីជួយសង្គ្រោះបាននិយាយថា អគ្គីភ័យបានចាប់ផ្តើមឡើងនៅវេលាម៉ោងប្រហែល ៦:៤៥ ព្រឹក ដោយស្ថានភាពជាក់ស្តែងបានកើតឡើង បន្ទាប់ពីម៉ាស៊ីនបង្ហាប់នៃម៉ាស៊ីនត្រជាក់បានផ្ទុះនៅខាងក្នុងមន្ទីរពេទ្យកុមារ ដែលជាផ្នែកមួយសង្រ្គោះរោគស្ត្រីរបស់មន្ទីរពេទ្យនេះ។ អ្នកពន្លត់អគ្គីភ័យបានឆ្លើយតប និងពន្លត់អគ្គីភ័យយ៉ាងឆាប់រហ័ស ហើយក្រុមជួយសង្គ្រោះកំពុងធ្វើប្រតិបត្តិការបញ្ចុះកំដៅនៅកន្លែងកើតហេតុ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រុក។ អ្នកនាំពាក្យមន្ទីរពេទ្យមិនបានឆ្លើយតបភ្លាមៗចំពោះការហៅទូរស័ព្ទ សម្រាប់ការស្វែងរកនូវការបកស្រាយនានានោះទេ។ នាយករដ្ឋមន្ត្រីប៉ាគីស្ថានលោក Shehbaz Sharif បានសម្តែងនូវក្តីសោកស្ដាយជាពន់ពេកចំពោះករណីស្លាប់ទារកទាំងអស់ និងបានបញ្ជាឱ្យមានការស៊ើបអង្កេតជាបន្ទាន់ថែមទៀតផង។ យោងតាមសេចក្តីថ្លែងការណ៍មួយពីការិយាល័យរបស់លោកនាយករដ្ឋមន្រ្តីបានបញ្ជាក់ឲ្យដឹងថា ទារកទើបនឹងកើតចំនួន១៤នាក់បានស្លាប់ទាំងអស់អស់ គួរឲ្យអនោចអធម។ លោក Sharif បាននិយាយថា “សោកនាដកម្មដែលពាក់ព័ន្ធនឹងកុមារគឺជាការបាត់បង់ធនធានមនុស្សដែលមិនអាចមានអ្វីមកជួសជុលបានឡើយ៕

សម្រួលអត្ថបទ៖ សុផារិន្ទ