ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ អញ្ជើញសួរសុខទុក្ខកងទ័ពជួរមុខ នៅឃុំពានី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង
ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ ឆ្នាំង និងក្រុមការងារ រួមដំណើរដោយរដ្ឋបាលឃុំពានី នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញសួរសុខទុក្ខ វីរកងទ័ពជួរមុខ ដែលបានសុំច្បាប់ មកផ្ទះដើម្បីសម្រាកព្យាបាលជំងឺ ចំនួន ២នាក់៖
-ទី១ ឈ្មោះ ម៉ន ចន្ថា ភេទប្រុស អាយុ ១៩ឆ្នាំ នៅភូមិពានី ឈរជើងនៅទិសប្រាសាទតាក្របី
-ទី២ ឈ្មោះ ឌឹម សាវណ្ណ អាយុ ៣០ឆ្នាំ នៅភូមិកាអត ឃុំពានី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ឈរជើងនៅតំបន់មុំបី។
ក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិត បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងក្តីស្រឡាញ់យ៉ាងជ្រាលជ្រៅបំផុតពី សំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធា នរដ្ឋសភា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ មន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង ដែលជានិច្ចកាល សម្តេច និងថ្នាក់ដឹកនាំទាំងអស់ តែងតែយកចិត្តទុកដាក់ និងគិតគូរជាប្រចាំអំពីសុខទុក្ខ និងជីវភាពរស់នៅរបស់កងកម្លាំងប្រដាប់អាវុធ និងក្រុមគ្រួសារនៅសមរភូមិក្រោយជានិច្ច។
ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុតចំពោះស្មារតីលះបង់ និងវីរភាពក្លាហានរបស់ប្អូនទាំងពីរ ដែលបានខិតខំពុះពាររាល់ឧបសគ្គ បំពេញភារកិច្ចការពារបូរណភាពទឹកដី សន្តិសុខ និងសុខសន្តិភាពជូនជាតិមាតុភូមិ។
ក្នុងឱកាសដ៏ប្រពៃនេះដែរ ឯកឧត្តមបណ្ឌិត បានឧបត្ថម្ភ ថវិកាមួយចំនួន ព្រមទាំងជូនពរដល់ប្អូនៗទាំងពីរឱ្យឆាប់ជាសះ ស្បើយពីជំងឺ មានកម្លាំងពលំមាំមួន ដើម្បីអាចបន្តភារកិច្ច ការងារជាតិមាតុភូមិ ព្រមទាំងទទួលបាន ជោគជ័យគ្រប់ភារកិច្ច និងឈ្នះលើគ្រប់ខ្មាំងសត្រូវឈ្លានពាន៕




