សាច់បង្កកខុសច្បាប់​ និងខូចគុណភាពប្រមាណជិត ១០តោន នឹងត្រូវ​ដុតកម្ទេចចោល​នៅ​ព្រឹកនេះ​

នៅព្រឹកថ្ងៃទី២៦ខែសីហាឆ្នាំ២០២៦ សាច់បង្កកខុសច្បាប់​ និងខូចគុណភាព ដែល​មន្ត្រី​ជំនាញគយ​ និង​រដ្ឋាករ​បង្ក្រាបបាន​ នឹងត្រូវដុត​កម្ទេច​ចោល​នៅទីលានចាក់សំរាម ស្ថិតនៅ​ស្ថិតក្នុងភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ការដុត​កម្ទេចនេះ​ធ្វេីឡេីង​ក្រោម​វត្តមាន​របស់​លោក​ នូ​ ស៊ី​ថា​ ប្រធាននាយកដ្ឋានបង្ការបង្ក្រាបបទល្មើសរត់ពន្ធ​ នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា​ តំណាងឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រីអគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជានិងមានការសហការជាមួយមន្រ្តីជំនាញ​ដែល​ពាក់ព័ន្ធ​ ព្រមទាំងអាជ្ញាធរមូលដ្ឋាន​ផងដែរ៕

កម្លាំងមន្រ្តីគយសហការជាមួយសមត្ថកិច្ចជំនាញ បានធ្វើការដុតបំផ្លាញសាច់បង្កកខូចគុណភាពប្រមាណជិត១០តោន ដែលឈ្មួញបានលួចបង្កប់ និងនាំចូលដោយខុសច្បាប់ដែលបានលួចនាំចូលតាមច្រកវៀតណាម។
គួរបញ្ជាក់ផងដែរថា សាច់បង្កកខូចគុណភាពខាងលើនេះត្រូវបានកម្លាំងសមត្ថកិច្ចគយនៃនាយកដ្ឋានបង្ការនិងបង្រ្កាបបទ ល្មើសរបស់ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា សហការជាមួយសមត្ថកិច្ចនគរបាល និងកងរាជអាវុធហត្ថធ្វើការបង្រ្កាបបានក្នុងពេល​ដែលឈ្មួញបានលួចនាំចូលខុសច្បាប់នាពេលកន្លងមកនេះ។ សាច់បង្កកដែលរួមមាន សាច់ក្របី ភ្លៅមាន់ ស្លាបមាន់ ជើងជ្រូក ត្រចៀកជ្រូក ពោះជ្រូក ស្បែកជ្រូក ប្រហិតក្តាម ប្រហិតមឹក និង Hot Dog មានទម្ងន់សរុបប្រមាណជិត 10តោនត្រូវបានអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ហៅកាត់ថា កបប) បញ្ជាក់ថាខូចគុណភាព បន្ទាប់ពីបានត្រួតពិនិត្យរួច។

សូមជម្រាបជូនសាធារណជនផងដែរថា ដើម្បីពង្រឹងអនុ លោមភាពក្នុងការអនុវត្តច្បាប់ ក៏ដូចជាលើកកម្ពស់បរិយាកា សធុរកិច្ចប្រកបដោយតម្លាភាព និងកិច្ចការពារសុខសុវត្ថិភាពសង្គម អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា តែងតែយកចិត្តទុកដាក់ខ្ពស់ក្នុងការស្រាវជ្រាវ និងទប់ស្កាត់ ព្រមទាំងបង្ក្រាបបានជាបន្តបន្ទាប់នូវទំនិញគេចពន្ធ ទំនិញក្លែងក្លាយ ទំនិញរំលោភកម្មសិទ្ធិបញ្ញា ទំនិញរំលោភសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខ ព្រមទាំងទំនិញល្មើសច្បាប់មួយចំនួនទៀត ដូចជា គ្រឿងញៀន និងសំណាក ឬបំណែកសត្វព្រៃ ផងដែរ៕