តម្លៃកម្មករសំអាតក្រុងពិតជាសំខាន់! គំនរសំរាមកំពុងកកកុញដូចភ្នំតូចៗនៅជុំវិញដងផ្លូវនិងទីផ្សារនានាក្នុងទីក្រុង Lapaz ប្រទេសបូលីវី ក្រោយកកម្មករធ្វើកូដកម្ម១៥ថ្ងៃ
គំនរសំរាមកំពុងកកកុញនៅជុំវិញដងផ្លូវ និងទីផ្សារនៃទីក្រុងឡាប៉ាស ដែលជាទីតាំងរដ្ឋាភិបាលរបស់ប្រទេសបូលីវី ខណៈដែលកម្មករអនាម័យបានធ្វើកូដកម្មរបស់ពួកគេចូលដល់ថ្ងៃទី១៥ហើយ។ បុគ្គលិកនៃទីក្រុងឡាប៉ាស លីមពីយ៉ា កំពុងទាមទារឱ្យការិយាល័យអភិបាលក្រុងឡាប៉ាស បង្កើនថ្លៃប្រមូលសំរាមឡើងវិញ។ កម្មករប្រមូលសំរាមបានរងផលប៉ះពាល់ដោយការលុបបំបាត់នូវប្រាក់ឧបត្ថម្ភជាប្រេងឥន្ធនៈ និងការកើនឡើងនៃប្រាក់ឈ្នួលអប្បបរមាដែលរដ្ឋាភិបាលបានកំណត់ក្នុងខែធ្នូ ដើម្បីជាវិធានការប្រឆាំងនឹងវិបត្តិដែលបានជំរុញឱ្យថ្លៃដើមរស់នៅរបស់ប្រជាជនបូលីវីកើនឡើងខ្ពស់ដែរ។ លោក Ramiro Maquera អគ្គលេខាធិការនៃសហជីពកម្មករឡាប៉ាស លីមពីយ៉ា បានមានប្រសាសន៍ថា “យើងកំពុងស្នើសុំការកែតម្រូវតម្លៃសម្រាប់កម្មករប្រមូលសំរាមដើម្បីធ្វើឱ្យប្រតិបត្តិការមានស្ថេរភាពឡើងវិញ។ លោកបានអះអាងថា កិច្ចសន្យាដើមត្រូវបានបង្កើតឡើងមុនពេលវិធានការទាំងនេះត្រូវបានអនុវត្ត ដែលធ្វើឱ្យការកែតម្រូវលើថ្លៃដើមជាចាំបាច់ និងដើម្បីធានាសេវាកម្មអនាម័យក្រុង។ ទន្ទឹមនឹងនេះដែរ ទីក្រុង ទីផ្សារកំពុងជះក្លិនស្អុយ និងផុយរលួយពីកាកសំណល់ដែលប្រមូលផ្តុំពីការប្រើប្រាស់ប្រចាំថ្ងៃ កំពុងបង្កើតនូវភាពមិនសុខស្រួលទ្រង់ទ្រាយធំសម្រាប់ប្រជាជនទាំងអស់។ លោក José Carrasco ជានាយកសេវាសុខភាពនាយកដ្ឋាន (SEDES) នៃទីក្រុងឡាប៉ាស បានព្រមានថា ស្ថានភាពនេះនឹងបង្កជាហានិភ័យធ្ងន់ធ្ងរដល់សុខភាពសាធារណៈ។ «ក្លិនស្អុយពីសំរាមនេះពិតជាអាក្រក់ណាស់ វាប៉ះពាល់ដល់មនុស្សយើងយ៉ាងខ្លាំង ពីព្រោះក្លិនស្អុយចូលទៅក្នុងការិយាល័យធ្វើការផង និង ក្នុងផ្ទះផង ពាសពេញបរិយាកាស។ តើអ្នកដឹងទេ? យើងនឹងមានអារម្មណ៍ថាក្លិននោះអាចនឹងកើនឡើងជារៀងរាល់ថ្ងៃ បន្តិចម្តងៗរហូតទាល់តែស្អុយឆួលមិនបាត់ ប៉ះពាល់សុខភាព និង ដំណកដង្ហើម! នេះជាសំដីរបស់អ្នកប្រមូលសំរាមម្នាក់ដែលមានឈ្មោះថា Brenda Mamani អាយុ៤៩ឆ្នាំ ធ្វើការនៅកណ្តាលទីក្រុង La Paz បានបញ្ជាក់ប្រាប់សារព័ត៌មាន AP ៕
សម្រួលអត្ថបទ៖ សុផារិន្ទ



