លោក Trump គូសបញ្ជាក់ពីគោលនយោបាយជំរុញវិស័យអប់ដែលមានឈ្មោះថា «White House Back-to-School» និងបញ្ជាក់ថាអាម៉េរិកនឹងទទួលដំណើរទស្សនកិច្ចលោក Xi Jinping ជាមួយសាលដ៏ធំ
នៅពេលដែលកុមារអាមេរិករាប់លាននាក់បានវិលត្រឡប់ទៅកាន់ថ្នាក់រៀនវិញរបស់ពួកគេកាលពីថ្ងៃចន្ទនេះ លោកប្រធានាធិបតី Donald Trump បានរៀបចំព្រឹត្តិការណ៍មួយដែលមានឈ្មោះថា Back-to-School នៅក្នុងវិមាន Rose Garden ដោយលោកបានគូសបញ្ជាក់ពីគោលនយោបាយអប់រំនៃរដ្ឋបាលរបស់លោក។ សិស្សសាលាមួយចំនួន និងឪពុកម្តាយរបស់ពួកគេក៏បានស្ថិតនៅក្នុងចំណោមអ្នកចូលរួមនៃព្រឹត្តិការណ៍ខាងក្រៅផ្ទះនោះដែរ។ លោក Trump បានកត់សម្គាល់ឃើញថា “នេះជាបរិយាកាសដ៏ល្អមួយ”។ លោកប្រធានាធិបតីបានផ្សព្វផ្សាយអំពីគណនី Trump សម្រាប់កុមារ ឬ Trump Accounts for kids ដែលជាគណនីវិនិយោគសម្រាប់ឪពុកម្តាយដែលអាចបើកប្រើប្រាស់ដល់កូនៗរបស់ពួកគេបាន ក្រោមអាយុ១៨ឆ្នាំ! កិច្ចខិតខំប្រឹងប្រែងរបស់លោកប្រធានាធិបតីធ្វើឡើង ដើម្បីហាមឃាត់នូវ “ទ្រឹស្តីរើសអើងពូជសាសន៍ដ៏សំខាន់” ពីថ្នាក់រៀន និងកិច្ចខិតខំប្រឹងប្រែងនៃរដ្ឋបាលរបស់លោកក្នុងការពង្រីកជម្រើសនៃសាលារៀនសម្រាប់កុមារ។ លោក Trump បានសរសើរថា “វាជាផ្នែកមួយនៃច្បាប់ Big Beautiful ដ៏អស្ចារ្យ យើងបានពង្រីកគណនីសន្សំលើវិស័យអប់រំចំនួន ៥២៩ផ្នែក ដោយបង្កើននូវចំនួនទ្វេដងចំពោះដែនកំណត់ដកប្រាក់ប្រចាំឆ្នាំពីការចំណាយថ្នាក់មត្តេយ្យដល់ថ្នាក់ទី១២ រហូតដល់ថវិកាចំនួន២ម៉ឺនដុល្លារអាម៉េរិកក្នុងមួយឆ្នាំ និងអនុញ្ញាតឱ្យគ្រួសារអាចសន្សំនូវការអប់រំ និងប្រាក់សម្រាប់ការអប់រំនៅសាលាឯកជន ឬសាលាសាសនាដែលពួកគេជ្រើសរើសបាន។ លោក Trump បានសាទរទៀតថា “នោះជាអ្វីដែលមិនធ្លាប់មានពីមុនមក។ គ្មាននរណាម្នាក់អាចគិតអំពីការធ្វើវាបាននោះទេ។ ពួកគេមិនអាចជឿវាទេថា វាបានកើតឡើងហើយនៅពេលនេះ។ ប៉ុន្តែក្នុងស្ថានភាពនោះលោក Trump ក៏បានចំណាយពេលរៀបរាប់ភាគច្រើនពីសុន្ទរកថារបស់លោកពីការផ្តោតទៅលើការអប់រំ មកលើគម្រោងជួសជុលសេតវិមានរបស់លោកដែរ ដោយលោកថែមទាំងអញ្ជើញក្រុមមនុស្សឱ្យអមដំណើរលោក និងត្រួតពិនិត្យសាលរាំរបាំក្នុងសេតវិមានដែលកំពុងសាងសង់នៅក្បែរនោះដែរ។ លោក Trump បាននិយាយថា “ប្រសិនបើនរណាម្នាក់ចង់ដើរជាមួយខ្ញុំ” នោះពួកគេ “ត្រូវតែមានវិធីពិសេសមួយដែលកុមារអាចមើលឃើញការសាងសង់ទីតាំងនេះ”។ ប្រធានាធិបតីបញ្ជាក់ថា “ខ្ញុំចូលចិត្តសំឡេងនៃការសាងសង់អ្វីដែលថ្មី។ លោក Trump បានហៅគម្រោងនេះថាជា “សាលរបាំដែលមានភាពស្មុគស្មាញផ្សារភ្ជាប់នឹងបញ្ហាយោធា”។ លោកបានកត់សម្គាល់ថា ប្រធានាធិបតីចិន លោក Xi Jinping នឹងមកទស្សនកិច្ចទឹកដីអាម៉េរិកក្នុងពេលឆាប់ៗនេះ ហើយលោកក៏បានរំលឹកពីដំណើរទស្សនកិច្ចផ្ទាល់ខ្លួនរបស់លោកទៅកាន់ប្រទេសចិនកាលពីខែឧសភាដែរ។ លោក Trump បាននិយាយថា “យើងបានឃើញសាលទទួលភ្ញៀវដ៏ធំរបស់ប្រទេសចិន” ហើយ”ឥឡូវនេះយើងនឹងមានបង្ហាញចិននូវសាលដ៏ធំមួយនៅលើទឹកដីសហរដ្ឋអាមេរិកដូចគ្នា៕
សម្រួលអត្ថបទ៖ សុផារិន្ទ



