អាជ្ញាធរលីបង់ និងរដ្ឋាភិបាលបណ្តោះអាសន្នស៊ីរី រួមគ្នាបង្ក្រាបចរន្តផលិតគ្រឿងញៀន Captagon ដ៏ធំតាមព្រំដែនរយៈពេល២០ខែកន្លងមកនេះទទួលបានលទ្ធផលល្អប្រសើរ
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ អាជ្ញាធរលីបង់បានបង្ក្រាបការផលិតគ្រឿងញៀននៅជ្រុងមួយនៃភាគឦសានប្រទេសតាមបណ្តោយព្រំដែនជាមួយប្រទេសស៊ីរី ដោយបិទរោងចក្រធំៗដែលធ្លាប់ផលិតថ្នាំញៀន Captagon ថែមទៀតផង។ ស្ថានភាពបានប្រសើរឡើងក្នុងរយៈពេល ២០ខែកន្លងមកនេះ ខណៈដែលអ្នកគ្រប់គ្រងថ្មីនៃប្រទេសស៊ីរីបានចូលរួមរឹតបន្តឹងការគ្រប់គ្រងរបស់ពួកគេនៅលើព្រំដែនដ៏ធំទូលាយជាមួយប្រទេសលីបង់ បន្ទាប់ពីការរត់ពន្ធគ្រឿងអស់រយៈពេលជាច្រើនឆ្នាំរវាងប្រទេសជិតខាងទាំងពីរក្រោមការបណ្តេញចេញរបស់ប្រធានាធិបតីស៊ីរី លោក Bashar Assad។ ឧត្តមសេនីយ៍ឯក Gerges al-Sahih ជាមេបញ្ជាការកងពលតូចថ្មើរជើងលេខ៦ របស់កងទ័ពលីបង់ ដែលត្រូវបានដាក់ពង្រាយនៅក្នុងតំបន់ Baalbek ដ៏ល្បីល្បាញ បានសារភាពពីភាពគ្មានច្បាប់ទម្លាប់ និងចរន្តផលិតគ្រឿងញៀនយ៉ាងទូលាយអស់ជាច្រើនទសវត្សរ៍មកហើយ បាននិយាយថា៖ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ រោងចក្រទាំង ២៣ដែលផលិតគ្រឿងញឿនប្រភេទ Captagon ត្រូវបានបិទ។ លោកបានបន្ថែមថា៖ ប្រតិបត្តិការរបស់ពួកគេនៅតែបន្តនៅក្នុងតំបន់នេះ ខណៈដែលក្រុមហ៊ុនផលិតគ្រឿងញៀនមួយចំនួន បច្ចុប្បន្នកំពុងធ្វើការតាមរយៈរោងចក្រចល័ត និងច្នៃយានយន្តទុកនៅក្នុងផ្ទះរបស់ពួកគេ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងរដ្ឋាភិបាលលោកខាងលិចបានចោទប្រកាន់លោក Assad និងបក្ខពួកក្នុងជួររដ្ឋាភិបាលស៊ីរីដែលខ្វះខាតថវិកានៅពេលនោះថាបានដឹកនាំការផលិតគ្រឿងញៀន Captagon ហើយបានដាក់ទណ្ឌកម្មលើសាច់ញាតិរបស់លោក Assad ថាជាជនល្មើសគ្រឿងញៀនលីបង់ មានទាំងអ្នកជំនួញ និងបក្ខពួកផ្សេងទៀតនៅក្នុងប្រទេសស៊ីរី ដោយជាប់ពាក់ព័ន្ធក្នុងឧស្សាហកម្មនេះ។ ចាប់តាំងពីការដួលរលំរបបរបស់លោក Assad ក្នុងខែធ្នូឆ្នាំ២០២៤ មកនៅពេលដែលក្រុមឧទ្ទាមបានដើរក្បួនចូលទៅក្នុងអាសនៈអំណាចរបស់លោកនៅទីក្រុងដាម៉ាស រដ្ឋាភិបាលថ្មីរបស់ប្រទេសស៊ីរីដែលដឹកនាំដោយប្រធានាធិបតីបណ្តោះអាសន្ន លោក Ahmad al-Sharaa បានបង្ក្រាបការផលិត និងការរត់ពន្ធគ្រឿងញៀន Captagon បានល្អប្រសើរជាងមុន៕
សម្រួលអត្ថបទ៖ សុផារិន្ទ



