AI បាននឹងកំពុងផ្លាស់ប្តូររូបរាងទីផ្សារការងារដ៏ធំរបស់ប្រទេសចិន ក្នុងនោះក៏មានអ្នកសរសេរកម្មវិធីកុំព្យូទ័រនិងសហការី១៦០នាក់ផ្សេងទៀតដែរបានបាត់បង់ការងារធ្វើ

ប្រធានផ្នែកអ្នកសរសេរកូដកម្មវិធីកុំព្យូទ័រ Fei Zhaojun ត្រូវបានគេសួរសំណួរថា៖ តើបញ្ញាសិប្បនិម្មិតអាចជំនួសមនុស្សក្នុងការងារសរសេរកូដបានឆាប់ៗនេះដែរឬទេ? ស្រាប់តែពីរសប្តាហ៍ក្រោយមកគាត់ត្រូវបានគេបញ្ឈប់ពីការងារនៅទីក្រុងប៉េកាំង រួមជាមួយសហការីប្រហែល 160 នាក់ទៀត។
វាជាសេណារីយ៉ូដែលកាន់តែកើតមានជាទូទៅសម្រាប់ពិភពលោក ខណៈពេលដែល AI បានផ្លាស់ប្តូររូបរាងទីផ្សារការងារដ៏ធំរបស់ប្រទេសចិន ដោយមានការគាំទ្រពីគោលនយោបាយរបស់រដ្ឋ ដែលអ្នកសេដ្ឋកិច្ចខ្លះជឿថា នៅទីបំផុតវាអាចធ្វើឱ្យប៉ះពាល់ដល់កម្លាំងរួមនៃសេដ្ឋកិច្ចបាន។ ការទទួលយក AI យ៉ាងឆាប់រហ័សនៅក្នុងវិស័យជាច្រើនរាប់ចាប់ពីតាំងពីអ្នកសរសេកូដកម្មវិធីកុំព្យូទ័រ រហូតដល់ការសរសេរស្គ្រីប និងកិច្ចការងារលើរាងកាយ កំពុងជំរុញឱ្យមនុស្សដើរចេញពីការងាររបស់ពួកគេ ឬធ្វើឱ្យពួកគេភ័យខ្លាចថាវាអាចនឹងកើតឡើងបានយ៉ាងងាយ។ ប្រទេសចិនគឺជាប្រទេសឈានមុខគេក្នុងការទទួលយក AI ខណៈដែលគោលនយោបាយរបស់រដ្ឋាភិបាលបានលើកទឹកចិត្តដល់មនុស្ស និងអាជីវកម្មជំរុញឱ្យប្រើប្រាស់កម្មវិធី AI និងមនុស្សយន្តក្នុងគ្រប់ទិដ្ឋភាពនៃជីវិត ដូច្នេះធនធានមនុស្សដូចជាលោក Fei កំពុងរកវិធីសម្របខ្លួនជាមួយនឹងស្ថានភាពបែបនេះ។ រហូតមកដល់ពេលថ្មីៗនេះដែរ Fei ហាក់មានការសង្ស័យថា AI អាចធ្វើការងារសរសេរកម្មវិធីបានល្អឥតខ្ចោះ ទោះបីជាថៅកែរបស់គាត់គិតថាវាជិតគ្រប់គ្រាន់ក៏ដោយ។ ឥឡូវនេះគាត់កំពុងធ្វើវីដេអូខ្លីៗបែបជា vlog អំឡុងពេលសម្រាកពីការងាររបស់គាត់ ខណៈដែលគាត់កំពុងរកអ្វីដែលគាត់ចង់ធ្វើជាបន្ទាប់ទៀត។ គាត់មិនរកប្រាក់ចំណូលពីវីដេអូរបស់គាត់ ស្តីអំពីជីវិតរបស់មនុស្សដោយចៃដន្យនោះទេ ប៉ុន្តែគាត់សង្ឃឹមថាវាអាចជួយអ្នកដទៃបានច្រើនលើសពីចំណេះជំនាញទាំងអស់នេះ៕

សម្រួលអត្ថបទ៖ សុផារិន្ទ