ថ្នាក់ដឹកនាំ និងបុគ្គលិកនៃនាយកដ្ឋានផ្នែកលក់ និងទីផ្សារជួបប្រជុំ និងទទួលអនុសាសន៍ណែនាំពីប្រសិទ្ធភាព និងការអនុវត្តការងារផ្សព្វផ្សាយតាមនិន្នាការថ្មី ពីឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកARDB

ភ្នំពេញ÷នៅរសៀលថ្ងៃសុក្រ ទី២១ ខែសីហា ឆ្នាំ ២០២៦ នេះថ្នាក់ដឹកនាំ និងបុគ្គលិកនៃនាយកដ្ឋានផ្នែកលក់ និងទីផ្សារបានជួបប្រជុំ និងទទួលអនុសាសន៍ណែនាំលើប្រសិទ្ធភាពនិងការអនុវត្តការងារពីឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម(ARDB)។

ឯកឧត្តមបណ្ឌិត បានផ្តល់អនុសាសន៍ផ្តោតលើចំណុចសំខាន់ៗចំនួន៣គឺៈ 

១)សម្រួលការផលិតមាតិកាផ្សាយ ដោយធ្វើយ៉ាងណាផ្តល់ផលប្រយោជន៍ដល់កសិករឱ្យបានច្រើនតាមរយៈការផ្សាយចេញទាំងនៅលើទូរទស្សន៍អនឡាញ ARDB TV និងប្រព័ន្ធបណ្តាញសង្គមរបស់ធនាគារ។

 ២)កែសម្រួលការរៀបចំដំណើរប្រព្រឹត្តទៅនៃមាតិកាផ្សព្វផ្សាយរបស់ ARDB TV ស្របតាមនិន្នាការថ្មី។ 

៣)កែសម្រួលវិធីសាស្ត្រក្នុងការចាប់យកជ្រុងនៃពត៌មានដែលមានភាពទាក់ទាញ និងផ្តល់ជូនជាដំណោះស្រាយសមស្របលើវិធីសាស្ត្រ បច្ចេកវិទ្យា របកគំហើញថ្មីៗ ដល់ប្រជាកសិករ សហគ្រិន និងទស្សនិកជនទាំងអស់អាចយកជាគំនិតឬម៉ូដែលក្នុងជីវភាពប្រចាំថ្ងៃ។

សូមបញ្ជាក់ផងដែរថាថ្នាក់ដឹកនាំ និងបុគ្គលិកចូលរួមក្នុងកិច្ចប្រជុំចំនួន២២នាក់ និង កញ្ញា រស់ សុធា ទីប្រឹក្សាផ្នែកផ្សព្វផ្សាយ និងលោក ជា មករា ជំនួយការឯកឧត្តមបណ្ឌិតប្រតិភូ៕