ស្ថានភាពទូទៅនៃផ្ទះសម្បែងចំនួន៤៥០០ខ្នងដែលបំផ្លិចបំផ្លាញដោយគ្រោះរញ្ជួយដីកម្រិតដ៏ខ្លាំង៧.៧ រ៉ិចទ័រនៅប្រទេសឥណ្ឌូណេស៊ី សម្លាប់មនុស្ស៦៨នាក់ របួសជាង២០០នាក់  

មនុស្សរាប់ពាន់នាក់កំពុងរង់ចាំជំនួយបន្ទាប់ពីរងគ្រោះរញ្ជួយដីកម្រិតដ៏ខ្លាំងមួយកាលពីចុងសប្តាហ៍នេះ ដោយបានសម្លាប់មនុស្សគិតរហូតមកដល់ពេលនេះ៦៨នាក់ របួសជាង២០០នាក់ និងបំផ្លាញផ្ទះសម្បែងរបស់ប្រជាជនរាប់ពាន់ខ្នងនៅក្នុងប្រទេសឥណ្ឌូណេស៊ីដែរ។ គ្រោះរញ្ជួយដីកាលពីព្រឹកថ្ងៃសៅរ៍នោះ បានបណ្តាលឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយអគារបានដួលរលំសង្កត់ទៅលើរថយន្តដែលចតទុកចោល ផ្ទះត្រូវបានបំផ្លាញក្លាយជាគំនរបាក់បែក និងផ្លូវជាច្រើនត្រូវបានរាំងខ្ទប់ដោយដើមឈើ និងកំទេចកំទីថ្ម។ យោងតាមទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយជាតិឥណ្ឌូណេស៊ី ហៅកាត់ថាBNPB បានឲ្យដឹងថាផ្ទះជាង៤.៥០០ខ្នង ត្រូវខូចខាតនៅពេលដែលមានគ្រោះរញ្ជួយដី ដែលបានវាយប្រហារកោះ Flores កាលពីព្រឹកថ្ងៃសៅរ៍នេះ។ ទីភ្នាក់ងារនេះបាននិយាយថាមនុស្សប្រហែល១៩ពាន់នាក់ ត្រូវបង្ខំឱ្យធ្លាក់ចូលទៅក្នុងជម្រកបណ្តោះអាសន្ន និងមនុស្ស២១៣ នាក់រងរបួស។ គ្រោះមហន្តរាយនេះក៏បានបំផ្លាញមណ្ឌលសុខភាពចំនួន១២២ សាលារៀនចំនួន២៥២ និងកន្លែងគោរពបូជាចំនួន៨៤ផងដែរ៕

 

សម្រួលអត្ថបទ៖ សុផារិន្ទ