លោក Trump បង្ហាញក្តីអន់ចិត្តជាមួយកូរ៉េខាងត្បូងដែលមិនអើពើសំណើររបស់លោកអំឡុងពេលមានសង្រ្គាមជាមួយអ៊ីរ៉ង់ និងប្រកាសកាត់បន្ថយសមយុទ្ធ ដើម្បីផ្សះផ្សារជាមួយកូរ៉ខាងជើងវិញ

លោកប្រធានាធិបតី Donald Trump បាននិយាយថា មេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un តែងតែបង្ហាញចេញចំពោះរូបលោកដោយ «ការគោរពយ៉ាងខ្លាំង» ! នេះជាអ្វីដែលលោកបានលើកឡើងមួយថ្ងៃ បន្ទាប់ពីបានបញ្ជាឱ្យមន្ទីរបញ្ចកោណកាត់បន្ថយសមយុទ្ធយោធារួមគ្នាប្រចាំឆ្នាំជាមួយប្រទេសកូរ៉េខាងត្បូង។ លោក Trump បានលើកឡើងអំពីទំនាក់ទំនងល្អរបស់លោកជាមួយមេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un សម្រាប់ការសម្រេចចិត្តនេះ ដែលទំនងជាការប៉ុនប៉ងផ្សារភ្ជាប់ទំនាក់ទំនងឡើង វិញជាមួយលោក Kim ដែលលោកចាត់ទុកសមយុទ្ធយោធារវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងថាជាការហាត់សមឈ្លានពានប្រទេសកូរ៉េខាងជើង។ ថ្លែងទៅកាន់អ្នកយក ព័ត៌មានពីការិយាល័យ Oval លោកប្រធានាធិបតីអាម៉េរិករូបនេះ ត្រូវបានអ្នកព័ត៌មានសួរសំណួរថាតើ លោកប្រធានាធិបតីសហរដ្ឋអាមេរិកបានសន្ទនាជាមួយមេដឹកនាំកូរ៉េខាងជើងដែរឬអត់។ ស្រាប់តែលោក Trump បាននិយាយថា «បាទ លោកពិតជាបានឆ្លើយឆ្លងគ្នាប្រាកដមែន»។ កិច្ចសន្ទនានោះគឺសំដៅនិយាយជាមួយលោក Kim Jong Un ដោយផ្ទាល់។ ប៉ុន្តែលោក Trump ក៏មិនបានផ្តល់ព័ត៌មានលម្អិតផ្សេងទៀតទេ នោះដែរ! គ្រាន់តែថា «ខ្ញុំមានភាពចុះសម្រុងគ្នាល្អណាស់»។ លោកប្រធានាធិបតីបានពន្យល់បន្ថែមទៀតអំពីការសម្រេចចិត្តរបស់លោកក្នុងការកាត់ បន្ថយសមយុទ្ធយោធារួមគ្នាជាមួយកូរ៉េខាងត្បូង ដោយប្រៀបធៀបទំនាក់ទំនងរបស់លោកជាមួយទីក្រុងសេអ៊ូលទៅនឹងទំនាក់ទំនងដែលជារឿយៗ ប្រេះបែកជាមួយសម្ព័ន្ធមិត្តឆ្លងមហាសមុទ្រអាត្លង់ទិកកូរ៉េខាងជើងដែរ។ លោក Trump បានកត់សម្គាល់ឃើញថា សហរដ្ឋអាមេរិកបានរក្សាកងទ័ពរាប់ម៉ឺននាក់នៅក្នុងប្រទេសកូរ៉េខាងត្បូង ដើម្បីការពារខ្លួន ហើយត្រូវបានបដិសេធ នៅពេលដែលខ្លួនបានស្នើសុំជំនួយពីទីក្រុងសេអ៊ូលទាក់ទងនឹងសង្គ្រាមនៅអ៊ីរ៉ង់កាលពី ដើមឆ្នាំនេះដូចគ្នា។ នៅក្នុងពេលវេលាដែលលោកបានពិភាក្សាអំពីការសម្រេចចិត្តរបស់លោកលើប្រទេសកូរ៉េខាងត្បូង លោក Trump បាននិយាយថា “សូមក្រឡេកមើលអង្គការណាតូ” ហើយក្រោយមកលោកបានបន្ថែមថា “អ្វីដែលខ្ញុំចង់បានគឺយុត្តិធម៌”។ លោក Trump បាននិយាយថា “យើងមិនអាចដើរការពារប្រទេសទាំងអស់នេះបានទៀតទេ ជាពិសេសនៅពេលដែលពួកគេមិននៅទីនោះជាមួយយើង ដើម្បីជួយយើងផងនោះ?

សម្រួលអត្ថបទ៖ សុផារិន្ទ