ឯកឧត្តមបណ្ឌិត កែវ បេងវឌ្ឍន៍ អញ្ជើញ ជាអធិបតីក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់អន្តរក្រសួងស្តីពីការរៀបចំគោលការណ៍ណែនាំស្តីពីការវាយតម្លៃសមិទ្ធកម្មប្រចាំឆ្នាំសម្រាប់រដ្ឋបាលឃុំ សង្កាត់

ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣នៅសណ្ឋាគារសុខាភ្នំពេញ ឯកឧត្តមបណ្ឌិត កែវ បេងវឌ្ឍន៍ប្រតិភូរាជរដ្ឋាភិបាលទទួល បន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិនិងជាប្រធានលេខាធិការដ្ឋាន ក.វ.កណាងឱ្យ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរត្ន័ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលគ្រប់គ្រងមូលនិធិវិនិយោគរដ្ឋបាលថ្នាក់ ក្រោមជាតិ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខា សាលាពិគ្រោះយោបល់អន្តរក្រសួងស្តីពីការរៀបចំគោលការណ៍ណែនាំស្តីពីការវាយតម្លៃសមិទ្ធកម្មប្រចាំឆ្នាំសម្រាប់រដ្ឋបាលឃុំ សង្កាត់មានប្រសាសន៍បើកសិក្ខាសាលាឯកឧត្តមកែវ បេងវឌ្ឍន៍ មានប្រសាសន៍ថាមូលនិធិវិនិយោគរដ្ឋបាលថ្នាក់ក្រោមជាតិ គឺ​ជាយន្តការមួយសម្រាប់​ផ្តល់​​ធនធានដល់រដ្ឋបាលថ្នាក់ ក្រោមជាតិ បន្ថែម​លើប្រភពធនធានដែលមានស្រាប់តាម      រយៈការប្រកួតប្រជែងសមិទ្ធកម្មប្រចាំឆ្នាំ ក្នុងគោលបំណងលើកកម្ពស់សមត្ថភាពនៃការអនុវត្តថវិកានិងការអភិវឌ្ឍន៍​សេដ្ឋកិច្ច​សង្គមនៅរដ្ឋបាលថ្នាក់ក្រោមជាតិ​។ មូលនិធិវិនិ យោគរដ្ឋបាលថ្នាក់ក្រោមជាតិត្រូវបានបង្កើតឡើងតាមរយៈអនុក្រឹត្យលេខ៣២ អនក្រ.បក ចុះថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៦ ស្របទៅតាមកម្មវិធីកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៣ និងកម្មវិធីជាតិសម្រាប់ការ អភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។

ជាលទ្ធផល, គិតចាប់ពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២៦នេះ រដ្ឋបាលក្រុង ស្រុកទាំង១៩៦     ទូទាំងប្រទេសបានចូលរួមអនុវត្តមូលនិធិវិនិយោគរដ្ឋបាលថ្នាក់ក្រោមជាតិ។ រដ្ឋបាលក្រុង ស្រុកចំនួន១១០ (ក្រុងចំនួន១៩ និងស្រុកចំនួន៩១) បានទទួលជ័យលាភីពីការវាយតម្លៃសមិទ្ធកម្មប្រចាំឆ្នាំ ដែលសរុបថវិកាវិភាជន៍ចំនួន ៥៤ ៤១២លានរៀល (ប្រមាណ១៣ លានដុល្លារអាម៉េរិក) ជាថវិការដ្ឋ និង ថវិកាកម្ចីរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ADB បានជ្រើសរើស រដ្ឋបាលក្រុង ស្រុក ខណ្ឌជ័យលាភីចំនួន ១១០ (ក្រុងចំនួន១៥ ស្រុកចំនួន៩១ និងខណ្ឌចំនួន៤) សរុបថវិកាចំនួន ៦៤ ៤២០ ៤២ ៥៩៣លានរៀល(ប្រមាណ១៦ លានដុល្លារអាម៉េរិក)។ 

លើសពីនេះទៅទៀត ការចូលរួមអនុវត្តមូលនិធិវិនិយោគរដ្ឋបាលថ្នាក់ក្រោមជាតិ​ បានផ្តល់ឲ្យរដ្ឋបាលក្រុង ស្រុកនូវសមិទ្ធផលសំខាន់ៗ ចំនួន២គឺ៖ 

ទី១៖ ការពង្រឹងសមត្ថភាពរបស់រដ្ឋបាលក្រុង ស្រុក៖ កែលម្អការអនុវត្តថវិកា និងសេវាសាធារណៈ, ការរៀបចំទុកដាក់ឯកសារ, ការគ្រប់គ្រងគម្រោងវិនិយោគសាធារណៈ។ល។ 

ទី២៖ ធនធានបន្ថែមសម្រាប់រ៉ាប់រងគម្រោងហេដ្ឋារចនាសម្ព័ន្ធ ដែលរួមមានផ្លូវប្រតុង (១២៨គ.ម), ផ្លូវគ្រួសក្រហម (១១១គ.ម), និងហេដ្ឋារចនាសម្ព័ន្ធដទៃទៀត ដូចជា ស្ពានខ្នាតតូច, ប្រឡាយទឹក ទំនប់បង្ហៀរទឹក, អាងស្តុកទឹក, បង្គោលភ្លើងសូឡា, សួនច្បារ ។ល។

 ដោយផ្អែកលើការវាយតម្លៃពីកម្មវិបាក និងសារៈសំខាន់នៃការអនុវត្តគម្រោងមូលនិធិវិនិយោគរដ្ឋបាលថ្នាក់ក្រោមជាតិនេះ  ក្រុមប្រឹក្សាភិបាលគ្រប់គ្រងមូលនិធិវិនិយោគរដ្ឋបាលថ្នាក់ក្រោមជាតិ បានសម្រេចនៅក្នុងកិច្ចប្រជុំលើកទី៥ កាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៥ កន្លងទៅ ក្នុងការពង្រីកវិសាលភាពនៃការអនុវត្តគម្រោងមូលនិធិវិនិយោគរដ្ឋបាលថ្នាក់ក្រោមជាតិ ទៅដល់រដ្ឋបាលឃុំ សង្កាត់បន្ថែមទៀត ដើម្បីបន្តរួមចំណែកអភិវឌ្ឍមូលដ្ឋានឱ្យកាន់តែរីកចម្រើនផង និងពង្រឹងសមត្ថភាពរបស់រដ្ឋបាលឃុំ សង្កាត់ផង។

ដោយគោរពតាមការសម្រេចខាងលើនេះ, លេខាធិការដ្ឋាននៃក្រុមប្រឹក្សាភិបាលគ្រប់គ្រងមូលនិធិវិនិយោគរដ្ឋបាលថ្នាក់ក្រោមជាតិ បានរៀបចំតាក់តែងជាសេចក្តីព្រាងបឋមនៃ គោលការណ៍ណែនាំស្តីពីការវាយតម្លៃសមិទ្ធកម្មប្រចាំឆ្នាំសម្រាប់រដ្ឋបាលឃុំ សង្កាត់ ដែលជាប្រធានបទនៃការពិភាក្សា និងពិគ្រោះយោបល់នៅក្នុងសិក្ខាសាលារបស់យើងនាព្រឹកនេះ។ឯកឧត្តមបណ្ឌិតកែវ បេងវឌ្ឍន៍បានបញ្ជាក់ថាជម្រាបជូនអង្គសិក្ខាសាលាជ្រាបថា រាជរដ្ឋាភិបាលនិយាយជារួម និងនិយាយដោយឡែក ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងជាប្រធានក្រុមប្រឹក្សាភិបាលគ្រប់គ្រងមូលនិធិវិនិយោគរដ្ឋបាលថ្នាក់ក្រោមជាតិ តែងតែផ្តល់ការយកចិត្តទុកដាក់ជាប្រចាំ ក្នុងការផ្តល់ការគាំទ្រដល់រដ្ឋបាលថ្នាក់ក្រោមជាតិ តាមរយៈការបង្កើនកញ្ចប់ថវិកាពីមួយឆ្នាំទៅមួយឆ្នាំ។ ដោយឡែកសម្រាប់ឆ្នាំ២០២៦ នេះ រាជរដ្ឋាភិបាលបានដាក់ឲ្យអនុវត្តអនុក្រឹត្យលេខ៧៦ អនក្រ.បក​ ចុះថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃមូលនិធិភាតរភាព។ អនុក្រឹត្យនេះ គឺជាឧបករណ៍ហិរញ្ញវត្ថុថ្មីមួយទៀតសម្រាប់កៀរគរថវិកាបន្ថែមទៀតជូនដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ជាពិសេសគឺរដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ចាប់ពីឆ្នាំ២០២៧តទៅ។ តាមការគិតគូរបឋម អនុក្រឹត្យនេះនឹងកៀរ គរថវិកានៅឆ្នាំ២០២៧ បានប្រមាណ ៨២ លានដុល្លារ ក្នុងនោះ១៥% សមមូលទៅនឹង១២.៣លានដុល្លារ នឹងត្រូវវិភាជន៍សម្រាប់មូលនិធិវិនិយោគរដ្ឋបាលថ្នាក់ក្រោមជាតិ។ ទំហំថវិកាបន្ថែមនេះ នឹងផ្តល់លទ្ធភាពឲ្យយើងអាចពង្រីកវិសាលភាពនៃការអនុវត្តមូលនិធិ​វិនិយោគរដ្ឋបាលថ្នាក់ក្រោមជាតិទៅដល់រដ្ឋបាលឃុំ សង្កាត់ផង និងបង្កើនធនធានសម្រាប់អនុវត្តនៅរដ្ឋបាលក្រុង ស្រុកផង។