លោកប្រធានាធិបតីចិន Xi Jinping អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធវីរៈបុរសកំណែទម្រង់សេដ្ឋកិច្ចនិងធានាសុខមាលភាពប្រជាជនចិន គឺលោក Jiang Zemin នៅទីក្រុងប៉េកាំង

លោកប្រធានាធិបតីចិន និងជាអគ្គលេខាធិការបក្សកុម្មុយនិស្តចិន (CPC) ស៊ី ជីនពីង បានអញ្ជើញចូលរួមក្នុងសន្និសីទមួយនៅទីក្រុងប៉េកាំងនៅថ្ងៃចន្ទនេះ ដើម្បីរំលឹកខួប១សតវត្សរ៍នៃកំណើតរបស់លោក ជាំង ហ្សេមីន (Jiang Zemin)។ លោក ស៊ី បានថ្លែងសរសើរយ៉ាងជ្រាលជ្រៅបំផុតចំពោះលោក ជាំង ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងកំណែទម្រង់ និងការបើកចំហរប្រទេសចិន ហើយបានជំរុញឱ្យបក្សកុម្មុយនិស្តចិនកាន់អំណាចបន្តបុព្វហេតុសង្គមនិយមរបស់ប្រទេសនេះ។ លោក ស៊ី បានមានប្រសាសន៍ថា “លោកជាំងបានដឹកនាំ និងលើកកម្ពស់ការកសាងអរិយធម៌សម្ភារៈសង្គមនិយម អរិយធម៌នយោបាយ អរិយធម៌ខាងវិញ្ញាណ និងការកសាងបក្ស ដោយសម្រេចបាននូវវឌ្ឍនភាពថ្មីគួរឱ្យកត់សម្គាល់ ដែលបានទាក់ ទាញការចាប់អារម្មណ៍ពីទូទាំងពិភពលោក”។ លោកបានបន្ថែមថា “លោកជាំងបានរួមចំណែកយ៉ាងសំខាន់ មិនអាចបំភ្លេចបានក្នុងកិច្ចការពារបុព្វហេតុដ៏អស្ចារ្យនៃសង្គមនិយមចិនដែលមានលក្ខណៈចិនតែមួយ ការបង្កើតស្ថានភាពថ្មីនៃកំណែទ ម្រង់ និងការបើកចំហដ៏ទូលំទូលាយ ការសម្រេចបាននូវសុខុមាលភាពទូទៅរបស់ប្រជាជនចិន និងជំរុញដល់សង្គម និយមចិនឲ្យមានលក្ខណៈល្អប្រសើរ និងទទួលបានភាពជោគជ័យចូលទៅក្នុងសតវត្សរ៍ទី២១។ លោក ជាង បានកើតនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ១៩២៦ បានបម្រើការងារជាអគ្គលេខា ធិការបក្សកុម្មុយនិស្តចិន ពីឆ្នាំ១៩៨៩ ដល់ឆ្នាំ២០០២ ហើយនៅតែជាប្រធានគណៈកម្មការយោធាកណ្តាលរហូត ដល់ឆ្នាំ២០០៤។ លោកបានទទួលមរណភាពនៅខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងជន្មាយុ៩៦ឆ្នាំ។ លោក ជាំង បានដឹកនាំប្រទេសចិនឆ្លងកាត់សម័យកាលនៃការផ្លាស់ប្តូរសេដ្ឋកិច្ចយ៉ាងឆាប់ រហ័ស និងបានធ្វើសមាហរណកម្មកាន់តែស៊ីជម្រៅជាមួយសេដ្ឋកិច្ចដ៏សម្បើមក្នុងពិភពលោក។ អំឡុងពេលកាន់តំណែងរបស់លោកជាំង ប្រទេសចិនបានជំនះនូវវិបត្តិហិរញ្ញវត្ថុអាស៊ី និងបានចូលរួមជាមួយអង្គការពាណិជ្ជកម្មពិភពលោកក្នុងឆ្នាំ២០០១ និងបន្តកំណែទម្រង់ និងការបើកចំហរដែលផ្តោតសំខាន់លើទីផ្សារសកល។ លោក ស៊ី បាននិយាយថា លោក ជាំង បានធ្វើការសម្រេចចិត្តយ៉ាងម៉ឺងម៉ាត់នៅចំណុចសំខាន់ៗនៃ ប្រវត្តិសាស្ត្រចិន និងពេលវេលាដ៏សំខាន់រាប់មិនអស់ ដោយ បានឆ្លើយតបដោយស្ងប់ស្ងាត់ចំពោះហានិភ័យ និងបញ្ហាប្រឈមនានាពីពិការបៀនបៀតរបស់ពិភពខាងក្រៅនៅលើពិភពលោក ដោយលោកបានធានាបាននូវការរីកចម្រើនឥតឈប់ឈរនៃទំនើបកម្មគ្មានព្រំដែននៅក្នុងប្រទេសចិនរហូតដល់សព្វថ្ងៃនេះ៕

សម្រួលអត្ថបទ៖ សុផារិន្ទ