ឯកឧត្តម ស្លេះ អាល់ហ្វីន អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ធ្វើបទបង្ហាញស្តីពីសមិទ្ធផល និងទិសដៅអនុវត្តយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ឆ្ពោះទៅឆ្នាំ២០២៨ ក្នុងវិស័យព័ត៌មាន និងសោតទស្សន៍

ភ្នំពេញ៖ ឯកឧត្តម ស្លេះ អាល់ហ្វីន អនុរដ្ឋលេខាធិការក្រសួង ព័ត៌មាន បានអញ្ជើញធ្វើបទបង្ហាញពី«ការត្រៀមលក្ខណៈឆ្ពោះទៅឆ្នាំ២០២៨ ក្នុងក្របខណ្ឌតាមដាន ត្រួតពិនិត្យនិងវាយ តម្លៃការអនុវត្តផែនការយុទ្ធសាស្ត្រ» របាយការណ៍បូកសរុបសមិទ្ធផលនៃការចូលរួម អនុវត្តយុទ្ធសាស្ត្របញ្ចកោណ -ដំ ណាក់កាលទី១ ក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ ឆ្នាំ ២០២៣-២០២៨ ។

បទបង្ហាញនេះបានធ្វើឡើងនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ ក្នុងឱកាសនៃកិច្ចប្រជុំថ្នាក់ដឹកនាំ ដើម្បីវាយតម្លៃលទ្ធផល និងសមិទ្ធផលការងារពាក់កណ្តាលអាណត្តិ ចាប់ពីខែសីហា ឆ្នាំ ២០២៣ រហូតមកដល់បច្ចុប្បន្ន ព្រមទាំងពិនិត្យ និងកំណត់ផែនការការងារសម្រាប់ឆ្នាំ២០២៧-២០២៨ ឱ្យស្របតាមទិស ដៅនៃផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យព័ត៌មាន និងសោត ទស្សន៍ ឆ្នាំ២០២៤-២០២៨ ក្រោមអធិបតីភាពឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន៕